• 2020-03-04 05:00:42
  • ប្រដាល់

ផ្លូវការ​១០០% សុខ ធី ជួប​ប៉ួខាវ​វៀតណាម នៅ​ទីក្រុង​ហូជីមីញ

  • 2020-03-04 05:00:42
  • ចំនួនមតិ 105 | ចំនួនចែករំលែក 140

ចន្លោះមិនឃើញ

សុខ ធី នឹងត្រូវប៉ះ​អ្នកប្រដាល់ជម្រើសជាតិវៀតណាម Nguyen Tran Du Nhat នៅ​ក្នុង​កម្មវិធី ONE: HEART OF HEROES នៅ​ទីក្រុងហូជីមិញ ប្រទេស​វៀតណាម នាថ្ងៃទី២០ ខែមីនា។ នេះបើយោងតាមការប្រកាសព័ត៌មាន​ផ្លូវការរបស់ ONE Championship ថ្ងៃនេះ។ ការប្រកួតនេះ ស្ថិត​ក្នុង​ប្រភេទទម្ងន់ Flyweight (៦១,២គីឡូក្រាម) វិញ្ញាសាប្រដាល់ Muay Thai។

សុខ ធី ពេលប្រកួតជាមួយ Rodtang នៅ ONE កាលពីខែឧសភា ឆ្នាំមុន (រូបភាព៖ ONE Championship)

កីឡាករទាំង២ សុទ្ធតែធ្លាប់មានបទពិសោធន៍​ប្រកួតនៅ​សង្វៀន​លំដាប់អន្តរជាតិដ៏ធំមួយនេះ ប៉ុន្តែ​លទ្ធផល​ហាក់​ផ្ទុយគ្នា។ សុខ ធី ធ្លាប់ប្រកួត ៣ដង ចាញ់ទាំង៣ ដង គឺចាញ់អ្នកប្រដាល់ថៃជើងចាស់ Lerdsila ដោយពិន្ទុ២ដង និងចាញ់​ម្ចាស់ខ្សែក្រវាត់ Rodtang ដោយសន្លប់ កាលពីខែឧសភាឆ្នាំមុន។ ចំណែក Nguyen Tran Du Nhat ធ្លាប់ប្រកួត​នៅ ONE ២ដង ឈ្នះដោយ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ទាំង២ដង គឺឈ្នះអ្នកប្រដាល់ជប៉ុន Yuta Watanabe ទឹកទី២ និងឈ្នះអ្នកប្រដាល់ម៉ាឡេស៊ី Azwan Che Wil ទឹកទី៣។

Nguyen Tran Du Nhat ទាត់ចូលកញ្ចឹងកគូប្រកួត ពេលប្រកួតនៅ ONE កន្លងមក (រូបភាព៖ ONE Championship)

អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍​ គឺ Nguyen Tran Du Nhat ក៏ធ្លាប់វាយអ្នកប្រដាល់ខ្មែរ​ឲ្យសន្លប់​១រូបដែរ គឺ​វាយ​ ពេជ្រ ម្ទេសខ្មាំង ​ឲ្យសន្លប់​ក្នុងទឹកទី១ ក្នុង​សង្វៀន WLC នៅមីយ៉ាន់ម៉ា កាលពីខែកុម្ភៈឆ្នាំ២០១៩។

គូប្រកួត​ទាំងអស់ក្នុងកម្មវិធី ONE: HEART OF HEROES មានដូចខាងក្រោម៖

  • គូខ្សែក្រវាត់៖ Alaverdi Ramazanov (រុស្ស៊ី) vs Nong-O Gaiyanghadao (ថៃ) ៖ Ramazanov ប្រកួត​ការពារ​ខ្សែក្រវាត់ Kickboxing ទម្ងន់ ៦៥,៨គីឡូក្រាម (ONE Bantamweight Kickboxing World Championship)

  • គូខ្សែក្រវាត់៖ Viktoria Lipianska (ស្លូវ៉ាគី) vs Iman Barlow (អង់គ្លេស) ៖ ប្រកួតយកខ្សែក្រវាត់ថ្មីដែលមិនទាន់មានម្ចាស់ គឺខ្សែក្រវាត់ Muay Thai នារី ទម្ងន់ ៥៦,៧គីឡូក្រាម (ONE Women’s Strawweight Muay Thai World Championship)

  • Albert Tu’ua (អូស្រ្ដាលី) vs Kenta Yamada (ថៃ) (ប្រកួត Muay Thai ទម្ងន់ ៦៥,៨គីឡូក្រាម)

  • Superlek Kiatmoo9 (ថៃ) vs Jacob Smith (អាមេរិក) (ប្រកួត Muay Thai ទម្ងន់ ៦១,២គីឡូក្រាម)

  • Amber Kitchen (អង់គ្លេស) vs Wondergirl Fairtex (ថៃ) (ប្រកួត Muay Thai ទម្ងន់ ៥៦,៧គីឡូក្រាម)

  • Nguyen Tran Du Nhat (វៀតណាម) vs សុខ ធី (កម្ពុជា) (ប្រកួត Muay Thai ទម្ងន់ ៦១,២គីឡូក្រាម)

  • Santino Verbeek (ហូឡង់) vs Miles Simson (ស៊ូរីណេម) (ប្រកួត Kickboxing ទម្ងន់ ៨៣,៩គីឡូក្រាម)

  • Enriko Kehl (អាល្លឺម៉ង់) vs Yohann Drai (បារាំង) (ប្រកួត Kickboxing ទម្ងន់ ៧០,៣គីឡូក្រាម)

  • Beybulat Isaev (រុស្ស៊ី) vs Florent Kaouachi (បារាំង) (ប្រកួត Kickboxing ទម្ងន់ ៩៣,១គីឡូក្រាម)

  • Federico Roma (អាហ្សង់ទីន) vs Alejandro Rivas (អេស្ប៉ាញ) (ប្រកួត Kickboxing ទម្ងន់ ៥៦,៧គីឡូក្រាម)

  • Chris Nguyen (វៀតណាម-អូស្រ្ដាលី) vs Momotaro (ជប៉ុន) (ប្រកួត Muay Thai ទម្ងន់ ៦១,២គីឡូក្រាម)

  • Michael Pham (វៀតណាម-អង់គ្លេស) vs Brown Pinas (ហូឡង់) (ប្រកួត Muay Thai ទម្ងន់ ៧០,៣គីឡូក្រាម)

  • Bi Nguyen (វៀតណាម-អាមេរិក) vs Rudzma Ababakr (ហ្វីលីពីន) (ប្រកួត Muay Thai ទម្ងន់ ៥២,២គីឡូក្រាម)

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់