- 2020-03-02 03:10:23
- បាល់ទាត់
ធ្លាយរឿង Pique ប្រើពាក្យអសុរសទៅលើ Vinicius អំឡុងពេលប្រកួត El Clasico
- 2020-03-02 03:10:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយរឿង Pique ប្រើពាក្យអសុរសទៅលើ Vinicius អំឡុងពេលប្រកួត El Clasico
ចន្លោះមិនឃើញ
ខ្សែការពារ Gerard Pique បានបង្ហាញការខឹងសម្បាខ្សែប្រយុទ្ធ Vinicius Junior អំឡុងពេលការប្រកួត El Clasico នៅកីឡដ្ឋាន Estadio Santiago Bernabeu។
វិនាទីនៃការប្រកួត Vinicius បានដួលក្នុងប្រអប់គ្រោះថ្នាក់ និងទាមទារបាល់ប៉េណាល់ទី ដោយចោទ Pique បានបង្កលើខ្លួន។ Pique បានប្រកែកថា មិនបានធ្វើអ្វីលើ Vinicius ឡើយ ព្រមទាំងប្រើសម្ដីខ្លាំងៗទៀតផង។
អំឡុងពេលប្រឈមមុខដាក់ឈ្នះ Pique បានសួរទៅកាន់ Vinicius៖ "តើឯងឆ្កួតមែនទេ ឬក៏មានបញ្ហាអី? យើងអត់បានប៉ះឯងទេ? ក្រោយពីប្រកែកគ្នា អាជ្ញាកណ្ដាលមិនបានផ្ដល់បាល់ពិន័យប៉េណាល់ទីឡើយ។ Vinicius គឺជាអ្នកបាន១គ្រាប់ក្នុងចំណោមគ្រាប់បាល់ ២-០ ឈ្នះលើ Barcelona។
Real Madrid បច្ចុប្បន្នបានឡើងទៅកាន់លេខមួយនៅតារាងពិន្ទុ La Liga វិញហើយ គម្លាតលើ Barca តែមួយពិន្ទុប៉ុណ្ណោះ៕