• 2020-02-27 04:58:04
  • ប្រដាល់

CNC​ ប្រកាស​កម្មវិធី​ប្រដាល់​ថ្មី«គុន​ខ្មែរ​អធិរាជ​កម្លាំង​រេដអាន»ផ្ដល់​ឱកាស​កីឡាករ​​លេង​ខ្សែក្រវាត់

  • 2020-02-27 04:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​ទូរទស្សន៍​ CNC ប្រកាស​បើក​កម្មវិធី​​ប្រដាល់​ថ្មី​មួយ​ទៀត​ហើយ​ «គុន​ខ្មែរ​អធិរាជ​កម្លាំង​រេដអាន»​ និង​ដាក់​ឲ្យ​មាន​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៦៣,៥​ ទៀត​ផង​នៅ​ ខែ​មីនា​ ឆ្នាំ​២០២០ ។​

ទិដ្ឋភាពសន្និសីទសារព័ត៌មានព្រឹកមិញ

លោក​ ហួរ​ រតនៈ​ តំណាង​ទូរទស្សន៍​ CNC​ បាន​ឲ្យ​ដឹង​ថា​ នេះ​គឺ​ជា​កម្មវិធី​ប្រកួត​ថ្មី​មួយទៀត​សម្រាប់​​​ឆ្នាំ ២០២០​ នេះ​ ដែល​ខាងស្ថានីយ​ទូរទស្សន៍របស់លោក​ និង​ រេដអាន​ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ដោយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បង្កើត​ឲ្យមាន។ កម្មវិធី​ប្រកួត​នេះដែល​គឺមាន​ទាំង​គូ​មិត្តភាព​អន្តរ​ជាតិ​រៀង​រាល់​សប្ដាហ៍​ និង​ការ​ប្រជែង​ដណ្ដើម​ខ្សែ​ក្រវាត់​ រេដអាន ផង​ដែរ ។​ ជា​ការ​ពិត​ណាស់​ CNC កំពុង​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ទិស​ដៅ​​លើក​ស្ទួយ​ក៏​ដូច​ជា​អភិវឌ្ឍន៍​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​ អោយ​កាន់​តែ​មាន​រីក​ចម្រើន​ក៏​ដូច​ជា​ពង្រីក​មុខ​មាត់​ថែម​ទៀត​លើ​ឆាក​អន្តរជាតិ។ ជាមួយ​គ្នា​នោះ​ដែរ​​ខាង​ស្ថានីយ​ក៏​បាន​រួម​ចំណែក​​លើក​ស្ទួយ​ជីវភាព​កីឡាករ​ប្រដាល់​គុន​ខ្មែរ​អោយ​បាន​កាន់​តែ​រីកចម្រើន​ថែម​​ទៀត​ផង។​

សម្រាប់​បេក្ខភាព​លេង​ខ្សែក្រវាត់​នេះ​គឺ​មាន​ខ្មែរ​៤រូប​​ និង​ថៃ​ចំនួន៤​រូប​ដែល​ចែក​ជា​ពីរ​ពូល​ A-B​

​កីឡាករ​ខ្មែរ​ទាំង​៤នាក់​នោះ​រួម​មាន៖​

ទី១ ពុយ​ វណ្ណៈ​

ទី២​ ឌុម​ កែវដា​

ទី៣​ ឡុង​ សំណាង​

ទី៤​ សួន​ ចាន់នី​

ទិដ្ឋភាពសន្និសីទសារព័ត៌មានព្រឹកមិញ

កម្មវិធី​ប្រកួត​ «គុន​ខ្មែរ​អធិរាជ​កម្លាំង​រេដអាន»​ របស់​សង្វៀន​ CNC​ នេះ​ធ្វើ​ឡើង​រៀងរាល់​ព្រឹក​ថ្ងៃ​អាទិត្យ​ ចាប់​ពី​ម៉ោង​ ៨ព្រឹក​តទៅ។​ ចំពោះ​ប្រកួត​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​ដំបូង​វិញ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៥​ ខែ​មីនា​ ២០២០​ ។ ​កីឡាករ​ដែល​ជាប់​លេខ១​ បាន​ខ្សែក្រវាត់​១ ពាន​រង្វាន់​១​ អម​ដោយ​ទឹក​ប្រាក់​ ៥០០០​ដុល្លារ​ លេខ២​ បាន​ពាន​រង្វាន់១​ អម​ដោយ​ទឹក​ប្រាក់​ ៣០០០​ដុល្លារ​ លេខ៣​ ពាន​រង្វាន់១​ អម​ដោយ​ទឹកប្រាក់​ ១៥០០​ដុល្លារ​ លេខ៤​ ពាន​រង្វាន់១​ អម​ដោយ​ទឹក​ប្រាក់​ ១០០០​ដុល្លារ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់