• 2020-02-19 02:51:43
  • ប្រដាល់

កូយ​ ឡាយ​ ផ្ដួល​ ណាម​ ម៉ូរ៉ាក់​ ជា​ថ្មី​រក្សា​ភាព​មិនដែល​ចាញ់​៤ដង​

  • 2020-02-19 02:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

សិស្ស​គុន​មក​ពី​ក្លឹប​ឆត្រយោង​ ៩១១​ កូយ​ ឡាយ​ ផ្ដួល​អ្នក​ប្រដាល់​មក​ពី​បាត់ដំបង​ ណាម​ ម៉ូរ៉ាក់​ ជា​ថ្មី​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៥ ​កុម្ភៈ​ ២០២០​ លើ​សង្វៀន​ TV5​ រក្សា​កំណត់ត្រា​ឈ្នះ​៤ដង​នា​ជំនួប​លើក​ទី៤​នេះ។​

កីឡាករ កូយ ឡាយ​(ខៀវ)

សម្រាប់​កីឡាករ​ ណាម​ ម៉ូរ៉ាក់​ គឺ​បាន​ឡើង​ទៅ​ជុំ​ទី៣​ ដោយ​ស្វ័យប្រវត្តិ​រួច​ហើយ​ ព្រោះ​អ្នក​ប្រដាល់​ វេង​ សុភ័ក្រ​ មាន​ជំងឺ​មិន​អាច​មក​ប្រកួត​បាន​ ដូច្នេះ​ត្រូវ​ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ​ជុំ​ទី២​ នៃ​ដំណើរ​ដណ្ដើម​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​នេះ។​

បើ​ទោះ​ជា​បាន​ឡើង​ស្វ័យប្រវត្តិ​ក៏​ពិត​មែន​ ប៉ុន្តែ​ ណាម​ ម៉ូរ៉ាក់​ ត្រូវ​ទទួល​ភារកិច្ច​ប្រកួត​មិត្តភាព​ជា​មួយ​សិស្ស​គុន​មក​ពី​ក្លឹប​ ឆត្រយោង​ ៩១១​ ម្នាក់​ទៀត​គឺ​ កូយ​ ឡាយ។​ ការ​ប៉ះ​គ្នា​លើក​ទី៤​ នេះ​ធ្វើ​ដំណើរ​បាន​តែ​១ ទឹក​ប៉ុណ្ណោះ​ក៏​ត្រូវ​បញ្ចប់​ទៅ​វិញ​ ដោយ​សារ​ ណាម​ ម៉ូរ៉ាក់​ បែក​ចិញ្ចើម​ធំ​ពេក​រហូត​គ្រូ​ពេទ្យ​បញ្ឈប់​ការ​ប្រកួត។​

កីឡាករ កូយ ឡាយ​(ខៀវ)

កូយ​ ឡាយ​ បាន​ឲ្យ​ដឹង​ក្រោយ​ប្រកួត​ថា​ រូប​គេ​មិន​ដែល​ចាញ់​ ណាម​ ម៉ូរ៉ាក់​ នោះ​ទេ​ពោល​ពី​មុន​ធ្លាប់​ជួប​គ្នា​នៅ​សង្វៀន​ TV5​ ២ដង​ ឈ្នះសន្លប់​ទាំង​២ដង​ និង​១ដង​ទៀត​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ក៏​ឈ្នះ​សន្លប់​ដែរ។​ ចំណែក​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ក៏​ត្រូវ​គ្រូ​ពេទ្យ​បញ្ឈប់​ត្រឹម​ទឹក​ទី១​ ទៀត។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​ កូយ​ ឡាយ​ ឈ្នះ​ទឹក​ទី១​ លើ​កីឡាករ​ ណាម​ ម៉ូរ៉ាក់​ កាល​ពី​ថ្ងៃសៅរ៍​ ទី១៥​ ខែ​កុម្ភៈ​ ២០២០​ នៅ​សង្វៀន​ TV5។​ ចំណែក​បេក្ខភាព​ដែល​បាន​ឡើង​ទៅ​ជុំ​ទី៣​ នៃ​វគ្គ​ជម្រុះ​សប្ដាហ៍​មុននេះ​គឺ​ ណាម​ ម៉ូរ៉ាក់​(ឈ្នះ​ស្វ័យប្រវត្តិ)​ និង​កីឡាករ​ វ៉ែន​ ហុងជីវ៉ុង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់