• 2020-02-17 07:07:54
  • ប្រដាល់

វីដេអូ​ត្រជាក់​ភ្នែក ខ្លឹម​ខ្មៅ​ប៉ះ​ស្ដាប៊យ ​ប្រកួត​ថែម​ដល់​៤​ទឹក​វគ្គ​ដណ្ដើម​ខ្សែ​ក្រវាត់

  • 2020-02-17 07:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​រវាង​កីឡាករ​គុន​ខ្មែរ មុត ខ្លឹមខ្មៅ និង​កីឡាករ​ថៃ​ ស្តាប់ប៊យ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់ Super Champ បាន​បន្ថែម​ដល់​ទៅ​៤​ទឹក ធ្វើ​ឲ្យ​កក្រើក​សង្វៀន។

ការ​ប្រកួត​ដែល​មាន​បេក្ខភាព​៤​នាក់​និង​ត្រូវ​រក​ម្ចាស់​ខ្សែក្រវាត់​​ត្រឹម​មួយ​ថ្ងៃ ខ្លឹម​ខ្មៅ​បាន​ផ្ដួល​កីឡាករ​អាហ្សង់ទីន​ត្រឹម​ទឹក​១ ខណៈ​ស្ដាប៊យ​ឈ្នះ​ពិន្ទុ​កីឡាករ​អ៊ុយក្រែន​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ តាមរយៈ​លទ្ធផល ខ្លឹមខ្មៅ​ត្រូវ​ជួប​ស្តាប៊យ​​វគ្គ​ផ្ដាច់ព្រ័ត្រ។

​​​ ខ្លឹមខ្មៅនិង​ស្តាប៊យ​បាន​តស៊ូ​គ្នា​៣​ទឹក​ពេញ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាកណ្ដាល​ប្រកាស​ឲ្យ​ស្មើ​គ្នា​ ត្រូវ​ថែម​មួយ​ទឹក​ទៀត​ដើម្បី​រក​អ្នក​ឈ្នះ។ ឈាន​ដល់​ទឹក​៤​​កីឡាករ​កម្ពុជា​ហាក់​ដូច​ជា​អស់​សុះ​ជាង​ដៃ​​គូ ពោល​វាយ​ថយពេក។ ជា​លទ្ធផល​ចុងក្រោយ ស្តាប៊យ​ត្រូវ​បាន​ប្រកាស​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​៦៤​គីឡូក្រាម៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់