• 2020-02-13 15:01:07
  • បាល់ទាត់

ផ្លូវ​ការ​! Ziyech បាន​ផ្លាស់​មក​លេង​ឲ្យ​ក្លឹប​ Chelsea ហើយ

  • 2020-02-13 15:01:07
  • ចំនួនមតិ 1 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​សញ្ជាតិ​ម៉ារ៉ុក- ហុល្លង់​ Hakim Ziyech ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​ថា​នឹង​ផ្លាស់​មក​លេង​ឲ្យ​ក្លឹប​អង់គ្លេស​ Chelsea នៅ​រដូវ​កាល​ក្ដៅ​ខាង​មុខ​។

ខាង​​ក្លឹប​ Ajax បាន​ប្រកាស​ថា ខ្សែ​បម្រើ​ជម្រើស​ម៉ារ៉ុក​រូប​នេះ ត្រូវ​បាន​ Chelsea ទិញ​យក​ក្នុង​តម្លៃ​ខ្លួន​ជាង​ ៤៧លាន​ដុល្លារ​។

ខាង​ក្លឹប Chelsea វិញ​បាន​ចេញ​សេចក្ដី​ប្រកាស​ថា ការ​ផ្ទេរ​ចូល​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​ព្រមព្រៀង​រវាង​ក្លឹប​ និង​សាមី​ខ្លួន​ផ្ទាល់ ខណៈ​កីឡាករ​រូប​នេះ​នៅ​ជាប់​កុងត្រា​ជាមួយ Ajax រហូត​ដល់​ចប់​រដូវ​កាល២០១៩/២០នេះ។

សូម​រំលឹក​ផង​ដែរ​ថា​ ខ្សែ​បម្រើ​ Hakim Ziyech បាន​ចូល​ប្រលូក​ក្នុង​វិស័យ​បាល់ទាត់​តាំង​ពី​ឆ្នាំ ២០១២​មក​ ដោយ​ចូល​រួម​លេង​បាន​ ២៧៩​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ៩៤គ្រាប់​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់