- 2020-02-11 13:55:03
- បាល់ទាត់
ទើបលេងបាន ១ប្រកួតសោះ គ្រូ Man Utd សរសើរ Bruno ប៉ុណ្ណឹងទៅហើយ
- 2020-02-11 13:55:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបលេងបាន ១ប្រកួតសោះ គ្រូ Man Utd សរសើរ Bruno ប៉ុណ្ណឹងទៅហើយ
ចន្លោះមិនឃើញ
លោក Ole Gunnar Solskjaer គ្រូបង្គោលក្លឹប Manchester United បាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លឹបលោកថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes ជាកីឡាករបាល់ទាត់មួយ ដែលមានសមត្ថភាពពិសេសអស្ចារ្យ។
លោក Solskjaer បាននិយាយថា ៖ " ខ្សែបម្រើ Bruno Fernandes ជាកីឡាករបាល់ទាត់មួយ ដែលមានសមត្ថភាពពិសេសអស្ចារ្យ " ។
លោក Solskjaer បានបន្តថា ៖ " ហើយប្រាកដណាស់ គេជាកីឡាករមួយ ដែលមានភាពរហ័សរហួនជាងកីឡាករមួយចំនួនទៀត " ។
គួរបញ្ជាក់ផងដែរថា ខ្សែបម្រើ Bruno Fernandes ទើបផ្លាស់មកឲ្យក្លឹប Manchester United ចុងខែមករាកន្លងទៅនេះក្នុងតម្លៃខ្លួន ៨៨លានដុល្លារ៕