- 2020-02-10 01:00:00
- ប្រដាល់
រិន សារ័ត្ន ដឹកដៃ ខាំ សាបាន ឡើងទៅជុំទី៣ វគ្គ៨នាក់ចុងក្រោយពានរង្វាន់ TV5
- 2020-02-10 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រិន សារ័ត្ន ដឹកដៃ ខាំ សាបាន ឡើងទៅជុំទី៣ វគ្គ៨នាក់ចុងក្រោយពានរង្វាន់ TV5
ចន្លោះមិនឃើញ
អ្នកប្រដាល់មកពីខេត្តព្រៃវែង រិន សារ័ត្ន ដឹកដៃអ្នកលេងគុនខ្មែរស្រករក្រោយ ខាំ សាបាន ឡើងទៅជុំទី៣ នៃការប្រកួតជម្រុះចាញ់ធ្លាក់ពានរង្វាន់ TV5 ទម្ងន់ ៦៣,៥គីឡូក្រាម កាលពីថ្ងៃសៅរ៍ ទី៨ កុម្ភៈ ២០២០ ក្រោយឈ្នះដៃគូដូចគ្នា។
គូពានរង្វាន់ទី១ ខាំ សាបាន និង អៀប លីឆា ពិតជាប្រកួតគ្នាជក់ចិត្តមែន ពោលអ្នកប្រដាល់ថ្មីថ្មោងដូចគ្នាបែបនេះមិនសូវចេះសន្សំសំចៃកម្លាំង ឬលាក់ស្នៀតនោះទេ។ តាំងពីទឹកទី១រហូតដល់ទឹក៣ គឺប្ដូរគ្នាច្រើន មិនថាកណ្ដាប់ដៃ ឬទាត់នោះទេពោលប្រើគ្រប់ស្នៀតទាំងអស់ឲ្យតែបានពិន្ទុ។ ខាំ សាបាន ហាក់ធ្វើបានល្អជាងដៃគូ ដោយកណ្ដាប់ដៃចេញច្រើន និងមានប្រសិទ្ធភាពថែមទៀតផង ជាហេតុធ្វើឲ្យអាជ្ញាកណ្ដាលរាប់ អៀប លីឆា នៅចុងទឹក៣ មុនបញ្ចប់ការប្រកួត។
ចំណែកគូទី២ រិន សារ័ត្ន វិញគឺពិបាកដែរទម្រាំអាចឈ្នះសិស្សប្អូន អ៊ុង កំសត់។ បើទោះជា សារ័ត្ន មានបទពិសោធច្រើនជាង និងមានស្នៀតល្អជាងក៏ដោយ យ៉ាងណានៅតែមិនអាចផ្ដួលដៃគូឲ្យបោះបង់ការប្រកួតមុនបញ្ចប់ទឹកទី៣ស្រួលៗឡើយ។ យ៉ាងការប្រកួតនៅគូទី២នេះបញ្ចប់ទៅត្រឹមចាញ់ឈ្នះពិន្ទុគ្នានោះទេ។
ការប្រកួតជម្រុះជុំទី២ នៃពានរង្វាន់ TV5 ទម្ងន់ ៦៣,៥គីឡូក្រាមរបស់សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺឈានដល់ជុំទី២ហើយកាលពីថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ២០២០។ ដោយឡែកសម្រាប់បើកឆាកជម្រុះជុំទី២ដំបូងគេកន្លងទៅ២ថ្ងៃនេះគឺ ខាំ សាបាន ឈ្នះពិន្ទុ អៀប លីឆា ខណៈ រិន សារ័ត្ន ឈ្នះពិន្ទុ អ៊ុង កំសត់៕