• 2020-02-05 05:26:43
  • បាល់ទាត់

បាល់ទាត់​កុមារ​តូយ៉ូតា​សម្រាប់​ថ្ងៃ​អនាគត​ ជំរុញ​ពួកគេ​ឈប់​គិត​ពាក្យ​ថា​ «​មិន​អាច​ធ្វើ​បាន»​

  • 2020-02-05 05:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​ កុមារ​តូយ៉ូតា​សម្រាប់​ថ្ងៃ​អនាគត​ ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នា​ថ្ងៃ​ទី៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ពានរ​ង្វាន់​នេះ​គឺ​បង្កើត​ឡើង​ជំរុញ​ទឹកចិត្ត​កុមារ​ឲ្យ​ក្លាហាន។​

ទិដ្ឋភាព​សន្និសីទ​ព្រឹកមិញ​

លោក​ឧកញ៉ា​ គង់​ នួន​ ប្រធាន​ក្រុមហ៊ុន​តូយ៉ូតា​(Toyota)​ បាន​ឲ្យ​ដឹង​ថា​ ពាន​រង្វាន់​បាល់ទាត់​ U-12​ នេះ​ក្រុម​ហ៊ុន​ផ្ទាល់​បង្កើត​តាំង​ពី​ឆ្នាំ​២០១៥​ មក​ម្ល៉េះ​រហូត​ដល់​បច្ចុប្បន្ន​នេះ។​ ពាន​រង្វាន់​សម្រាប់​កុមារ​តូច​ៗ​នេះ​គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដោយ​មាន​ក្រុម​មក​ពី​សាលា​រដ្ឋ​ ឯកជន​ រួម​និង​សាលា​អង្គការ​ចូលរួម​កាន់​តែ​ច្រើន។​

លោក​ឧកញ៉ា​ គង់​ នួន​

តំណាង​ក្រុមហ៊ុន​តូយ៉ូតា​(Toyota)​ ខាង​លើ​ រំលឹក​ទៅ​ដល់​គោល​បំណង​ធំ​ដែល​បាន​បង្កើត​ពាន​នេះ​ឡើង​រយៈពេល​៥ឆ្នាំ​រួច​ហើយ​ថា​ កីឡា​នាំ​មក​នូវ​សុខភាព​ សាមគ្គីភាព​នៅ​ក្នុង​ក្រុម​ ឬ​សមាគម។​ កម្មវិធី​បាល់ទាត់​នេះ​ជំរុញ​លើក​ទឹកចិត្ត​ និង​ផ្ដល់​ការ​បង្ហាត់​បង្ហាញ​បន្ថែម​ដល់​កុមារ​ឲ្យ​មាន​សមត្ថភាព​ ភាព​ក្លាហាន​ ក្លាយ​ជា​ធនធាន​ក្នុង​វិស័យ​បាល់ទាត់​នៅ​ថ្ងៃ​អនាគត​ផង​ដែរ។​

ទិដ្ឋភាព​សន្និសីទ​ព្រឹកមិញ​

បន្ថែម​ពី​នេះ​ទៀត​លោក​ឧកញ៉ា​ សង្កត់​ធ្ងន់​ថា​ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ផល​លំបាក​ ជួប​ប្រទះ​នូវ​​ឧបសគ្គ​ក៏​ដូច​ជា​រឿងរ៉ាវ​ជា​ច្រើន​ដែល​ខ្លួន​គិត​ថា​«មិន​អាច​ធ្វើ​ទៅ​បាន»។​ ដូច្នេះ​ហើយ​ក្រុមហ៊ុន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ គ្រប់​កុមារ​គួរតែ​មាន​ឱកាស​ស្មើភាព​គ្នា​ក្នុង​ការ​ចូលរួម​ប្រកួត​ដើម្បី​ពួកគេ​អាច​សម្រេច​ជោគជ័យ​ និង​គោល​បំណង​របស់​ខ្លួន​ក្នុង​វិស័យ​កីឡា​បាល់ទាត់​តាម​រយៈ​ពាក្យ​ស្លោក​ «អ្នក​អាច​ធ្វើ​បាន»។​

ទិដ្ឋភាព​សន្និសីទ​ព្រឹកមិញ​

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​បាល់ទាត់​ កុមារ​តូយ៉ូតា​សម្រាប់​ថ្ងៃ​អនាគត​ ឆ្នាំ​២០១៩​-២០២០​ នេះ​នឹង​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ព្រឹក​ថ្ងៃ​ទី៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​ដើម្បី​រក​ជើងឯក​ប្រចាំ​ឆ្នាំ។​ ទន្ទឹម​និង​នេះ​ក៏​មាន​ក្រុម​កីឡា​ការិនី​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដូច​គ្នា​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់