• 2020-01-28 07:06:00
  • បាល់ទាត់

គិត​ត្រឹម​សប្ដាហ៍​នេះ​​ Man Utd ចំណេញ​ពី​ VAR ច្រើន​ជាង​គេ​ក្នុង​ចំណោម​២០​ក្រុម​

  • 2020-01-28 07:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ដាក់​ VAR ឲ្យ​ប្រើ​លើក​ដំបូង​សម្រាប់​រដូវ​កាល​ ២០១៩/២០​​ ក្រោយ​ប្រើ​សាកល្បង​នៅ​ក្របខ័ណ្ឌ​ FA Cup រួច​មក​កាល​ពី​រដូវ​កាល​មុន។​

នៅ​រដូវ​កាល​ទី​មួយ​របស់​ខ្លួន​ VAR ឬ​វីដេអូ​ជំនួយ​អាជ្ញា​កណ្ដាល​​​បាន​ផ្លាស់ប្ដូរ​កំហុស​ឆ្គង​ជា​ច្រើន​របស់​អាជ្ញាកណ្ដាល​លើ​ទីលាន ដោយ​មាន​ទាំង​​ការ​គាំទ្រ​ និង​ការ​មិន​គាំទ្រ​ដំណាល​គ្នា​ចំពោះ​វត្តមាន​របស់​ VAR ​ពី​សំណាក់​គ្រូ​បង្វឹក​ ​កីឡាករ​ និង​អ្នក​គាំទ្រ។​

​គិត​ត្រឹម​សប្ដាហ៍​ទី​២៤​ នៅ​ក្នុង​ចំណោម​ក្រុម​ធំ​ Manchester United ចំណេញ​ពី​ VAR ច្រើន​ជាង​គេ៖

១. Manchester United (ចំណេញ​ពី​ VAR ៦ករណី​)

២. Leicester (ចំណេញ​ពី​ VAR ២ករណី​)​

៣. Tottenham (ចំណេញ​ពី VAR ១​ករណី)

៤. Liverpool (ចំណេញ​ពី​ VAR ១​ករណី)​

៥. Manchester City (ខាត ១​ករណី)

៦. Arsenal (ខាត​២​ករណី)

៧. Chelsea (ខាត​២​ករណី)៕ ​​​

ប្រភព៖ Premier League ប្រែសម្រួល៖ សៀនហួរ

មតិយោបល់