- 2020-01-27 12:06:34
- បាល់ទាត់
Eriksen មកដល់ទឹកដីអ៊ីតាលី ត្រៀមពិនិត្យសុខភាពនៅ Inter Milan
- 2020-01-27 12:06:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Eriksen មកដល់ទឹកដីអ៊ីតាលី ត្រៀមពិនិត្យសុខភាពនៅ Inter Milan
ចន្លោះមិនឃើញ
ខ្សែបម្រើដាណឺម៉ាកកីឡាករ Christian Eriksen ត្រូវបានគេសង្កេតឃើញថា បានមកដល់អាកាសយានដ្ឋានទីក្រុងមីឡាននៅក្នុងថ្ងៃច័ន្ទ ត្រៀមនឹងត្រួតពិនិត្យសុខភាពនៅក្លឹប Inter Milan។
បើយោងតាមសារព័ត៌មាន Sky Sports បានឲ្យដឹងថា ក្លឹបអ៊ីតាលីមួយនេះរំពឹងថា ទិញយក Eriksen ក្នុងតម្លៃជាង ២២លានដុល្លារ ហើយកីឡាកររូបនេះនឹងទទួលបានប្រាក់ថ្លៃនឿយហត់ចំនួនជាង ៤២ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍។
គួរបញ្ជាក់ផងដែរថា អំឡុងពេលប្រកបអាជីពនៅ Tottenham Hotspur ខ្សែបម្រើរូបនេះបានបង្ហាញសរុប ៣០៥ដង រកបាន ៦៩គ្រាប់ និង Assist ចំនួន ៨៩ដង៕
ខាងក្រោមនេះជាវីដេអូ Eriksen មកដល់ទឹកដីអ៊ីតាលី៖
Here he is! Christian #Eriksen just landed in Milano. And is going to be a newhref="https://t.co/rGtLgVeRNU">pic.twitter.com/rGtLgVeRNU
— Alessandro Rimi (@Ale_Rimi) January 27, 2020