• 2020-01-22 08:19:19
  • ប្រដាល់

ឃួន​ ឡាំងកូស៊ីន​ ជា​បេក្ខភាព​ខ្មែរ​ទី២​ បាន​ឡើង​ដណ្ដើម​ខ្សែក្រវាត់ប្រាក់​របស់​ PNN​

  • 2020-01-22 08:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​បន្ទាយមានជ័យ​ ឃួន​ ឡាំងកូស៊ីន​ ក្លាយ​ជា​បេក្ខភាព​ខ្មែរ​១រូប​ទៀត​ហើយ​ ដែល​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់ប្រាក់ ​បន្ទាប់​ពីកីឡាករ​ថៃ​ចាញ់​ស្វ័យប្រវត្តិ​ដោយសារ​លើស​ទម្ងន់​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​​មុន​នេះ​ឯ​សង្វៀន​ PNN។​

ឃួន ឡាំងកូស៊ីន(ក្រហម)

អាច​ថា​ជា​រឿង​ហេង​មួយ​ដែរ​សម្រាប់​អ្នក​លេង​គុន​ខ្មែរ​ ឃួន​ ឡាំងកូស៊ីន​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់ស្វ័យប្រវត្តិ ដោយ​សារតែ​ដៃគូ​លើស​ទម្ងន់​១គីឡូក្រាម​។​ ប៉ុន្តែ​ខាង​អ្នក​រៀបចំ​កម្មវិធី​ក៏​តម្រូវ​ឲ្យ​ប្រដាល់​កម្ពុជា​រូប​នេះ​ ប្រកួត​បង្គ្រប់​កិច្ច​ជា​មួយ​អ្នក​លេង​គុន​ថៃ​ ណាខនលួង​ ដើម្បី​កុំ​ឲ្យ​ខូចកម្មវិធី​ផង​ដែរ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៩​ មករា​ ២០២០។​

ឃួន​ ឡាំងកូស៊ីន ពេល​អាជ្ញាកណ្ដាលរាប់

ការ​ប្រកួត​របស់​ ឃួន​ ឡាំងកូស៊ីន​ ជា​មួយ​ជើង​ខ្លាំង​ថៃ​ ណាខនលួង​ ប្រើ​រយៈពេល​តែ​២ទឹក​ប៉ុណ្ណោះ​ គឺ​អ្នក​ប្រដាល់​កម្ពុជា​សន្លប់​បាត់​ទៅ​ហើយ។​ រវាង​អ្នក​ទាំង​ពីរនាក់នេះ​ ប្រកួត​ក្នុង​ទឹក​ទី១​ហាក់​ប្រយ័ត្ន​ច្រើន​ មិន​សូវ​ហ៊ាន​ចេញ​ផ្ដេសផ្ដាស​ឡើយ​ យ៉ាង​ណា​មិញ​ឈាន​ដល់​ទឹក២​ ពួកគេ​ចាប់​ផ្ដើម​សម្រុក​ខ្លាំង​ទាំង​ស្នៀត​ទាត់​ និង​កណ្ដាប់ដៃ។​

ណាខនលួង ពេលឈ្នះ ឃួន ឡាំងកូស៊ីន

ដោយ​សារ​តែ​រង់​ទម្ងន់​ដៃ​របស់​អ្នក​លេង​គុន​ថៃ​ ណាខនលួង​ មិន​បាន​ ឃួន​ ឡាំងកូស៊ីន​ ត្រូវ​អាជ្ញាកណ្ដាល​រាប់២​ដង​ និង​បញ្ឈប់​ការ​ប្រកួត​ត្រឹម​ទឹក​ទី២​នេះ​តែ​ម្ដង​ទៅ។​ បច្ចុប្បន្ន​នេះ​ កម្មវិធី​ប្រដាល់​ ISI​ របស់​ PNN​ រក​ឃើញ​បេក្ខភាព​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​បាន​៣នាក់​ហើយ​ ខ្មែរ​២រូប​ និង​ថៃ​១រូប។​ ខ្មែរ​២រូប​នោះ​រួម​មាន​ លាប​ រដ្ឋា​ និង​ ឃួន​ ឡាំងកូស៊ីន​ ចំណែក​កីឡាករ​ថៃ​ ១រូប​គឺ​ ឃុមភីឈិត៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់