• 2020-01-21 05:18:43
  • ប្រដាល់

កក្រើក​ទឹកដី​កំពង់ចាម!​ មហា​ព្រឹត្តិការណ៍​អ្នក​តស៊ូ​គុន​ខ្មែរ​ គោ​ជល់​-ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត​ ត្រលប់​មក​វិញ​ហើយ​

  • 2020-01-21 05:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ការ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​នៅ​រដូវ​កាលទី១​ កាល​ពី​ឆ្នាំ​មុន មហា​ព្រឹត្តិការណ៍​ដំបូង​ និង​អស្ចារ្យ​បំផុត​របស់​កម្មវិធី​ប្រដាល់​ អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត​បាន​ត្រលប់​មក​វិញ​ហើយ​នូវ​រដូវ​កាល​ទី២​ នេះ។​

រូបភាពផ្ដល់ជូន

កម្មវិធី​នេះ​បាន​ចាប់​ផ្ដើម​នៅ​ខេត្ត​កំពង់ចាម​ កាល​ពី​ថ្ងៃសៅរ៍​ ទី១៨ ​មករា​ ដែល​នាំ​មក​នូវ​ភាព​រំភើប​សប្បាយ​រីករាយ​ក្រៃលែង​ ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ ចូល​ទស្សនា​ផ្ទាល់​នៅ​ទីលាន​កំពង់​ចាំ​ក្នុង​ខេត្ត​កំពង់ចាម​ ក៏​ដូច​ជា​អ្នក​ទស្សនា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ CNC​ និង​ តាម​ទំព័រ​ Facebook​ របស់​គោជល់​ (Red Bull Cambodia)។​

រូបភាពផ្ដល់ជូន

នៅ​ឆ្នាំ​ ២០២០​ នេះ​កាន់​តែ​ធ្វើ​ឲ្យ​កម្មវិធី​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត​ ទទួល​បាន​ជោគជ័យ​ជាង​ឆ្នាំ​មុន​ទៀត​ដោយ​មានការ​គាំទ្រ​យ៉ាង​ច្រើន​កកកុញ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ ដែល​បាន​ចូលរួម​ទស្សនា​ និង​ គាំទ្រ​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដ៏​កក្រើក​អស្ចារ្យ​ពី​កំពូល​កីឡាករ​គុន​ខ្មែរ​ប្រចាំ​ប្រទេស ​និង​ជា​ជើងឯក​ខ្សែ​ក្រវ៉ាត់​គោ​​ជល់​ច្រើន​សម័យ​ រឿង​ សោភណ័្ឌ​ និង​ ឡៅ​ ចន្រ្ទា​ ប្រកួត​ជា​មួយ​កំពូល​កីឡាករ​ថៃ​ដ៏​ស្វិតស្វាញ​ និង​ជក់​ចិត្ត។​ មួយ​វិញ​ទៀត​កម្មវីធី​ក៏​មាន​ ២ប្រកួត​ទៀត​ដែល​ជា​ការ​ប្រកួត​ស្វែង​រក​ជើងឯក​ខ្សែ​ក្រវាត់​ទម្ងន់​ 57kg​ ប្រចាំ​ខេត្ត​ និង​ ជា​ការ​ បណ្ដុះ​ថ្នាល​ថ្មី​ នៃ​កីឡា​ប្រដាល់​គុន​ខ្មែរ​ផង​ដែរ។​ ហើយ​អ្វី​ដែល​រឹតតែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​ទស្សនិកជន​ក៏​បាន​រីករាយ​ជាមួយ​ និង​ការ​ប្រគំ​តន្ត្រី​ដ៏​កក្រើក​ ពី​កំពូល​តារា​ចម្រៀង​ ខេម​ ដែល​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​គោ​ជល់ ​និង​កំពូល​តារា​ចម្រៀង​ស្រី​ កញ្ញា ​សុខ ​ពិសី​ និង​ កញ្ញា​ បេប៊ី។​ នៅ​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នោះ​ គោ​ជល់​ក៏​បាន​ប្រគល់​រង្វាន់​រថយន្ត​ Mazda Pickup​ ឆ្នាំ​ ២០២០​ ដែល​មាន​តម្លៃ​ជាង​ ៤ម៉ឺនដុល្លា ​ដល់​យុវជន​ ឌី ​ដេត​ ដែល​ជា​អ្នកមាន​សំណាង​បំផុត​ដែល​បាន​ឈ្នះ​រង្វាន់​ធំ​ជាង​គេ​នេះ​ពី​ការ​គាស់​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​ផង​ដែរ។​

រូបភាពផ្ដល់ជូន

កម្មវិធី​គាស់​ក្រវិល​កំប៉ុង​គោ​ជល់​ “រង្វាន់​ធំ​ជាង​គេ​ រង្វាន់​ពិត”​ ក្នុង​ឆ្នាំ​២០២០​នេះ​មាន​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់​ដូច​ជា​ រថយន្ត​ Mazda Pickup,​ ម៉ូតូ​ Honda Dream​ ទឹកប្រាក់​ $500,​ $100​ និង​​ភេសជ្ជៈ​គោ​ជល់​រាប់​លាន​កំប៉ុង។​ ប្រសិន​បើ​លោក​អ្នក​ឃើញ​រូប​ ខេម​ នៅ​ក្រោម​ក្រវិល​កំប៉ុង​គោ​ជល់​ នោះ​លោក​អ្នក​នឹង​ឈ្នះ​រង្វាន់​ជា​ទឹក​ប្រាក់​ $500​ ភ្លាមៗ។​ សូម​ពិសា​គោ​ជល់​នៅ​ថ្ងៃ​នេះ​ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​បំផុត​ពី​គោ​ជល់។​

រូបភាពផ្ដល់ជូន

គោ​ជល់​ ដែល​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​គុណភាព​ល្អ​ជាង​គេ​ និង​ លក់​ដាច់​ជាង​គេ​ទូទាំង​ពិភពលោក​ និង​ក្នុង​ប្រទេស​កម្ពុជា​ តែងតែ​ជំរុញ​ស្មារតី​នៃ​ការ​តស៊ូ​របស់​អ្នក​ និង​គាំទ្រ​អ្នក​តស៊ូ​គុន​ខ្មែរ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។​ ហើយ​ឆ្នាំ​នេះ​ គោ​ជល់​ក៏​មិន​ធ្វើ​អោយ​ទស្សនិកជន​ខក​ចិត្ត​ដែរ​ ដោយ​គោ​ជល់​ក៏​បាន​រៀបចំ​ជើងឯក​ខ្សែ​ក្រវាត់​ទម្ងន់​ ៥៧​ គីឡូក្រាម​ ដែល​មាន​កំពូល​កីឡាករ​គុន​ខ្មែរ​ចំនួន​១៦​រូប​ មក​ពី​៤​ខេត្ត​ធំៗ​ កំពង់ចាម​ បាត់ដំបង​ សៀមរាប​ និង​​ កំពង់ធំ​ ដែល​ពួកគេ​នឹង​ប្រកួត​ដើម្បី​ស្វែងរក​ជើង​ឯក​ប្រចាំ​ខេត្ត​របស់​ខ្លួន​និមួយៗ។​ ហើយ​ជើងឯក​ប្រចាំ​ខេត្ត​ទាំង៤​ នឹង​ប៉ះ​គ្នា​នៅ​វគ្គ​ ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់​ និង​ផ្ដាច់​ព្រាត់​នៅ​កំឡុង​ខែ​មិថុនា​ នៅ​សង្វៀន​ CNC​ ដើម្បី​ក្លាយ​ជា​ជើងឯក​ខ្សែ​ក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​ ដ៏​អស្ចារ្យ​ជា​មួយ​នឹង​ប្រាក់​រង្វាន់​ ៥០០០​ដុល្លារ។​ ជើងឯក​រង​ក៏​នឹង​ទទួល​បាន​ពាន​ និង​ប្រាក់​រង្វាន់​ ២០០០​ ដុល្លារ​ផង​ដែរ។​  

រូបភាពផ្ដល់ជូន

កម្មវិធី​បន្ទាប់​នៃ​មហា​ព្រឹត្តិការណ៍​ អ្នក​តស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត ​និង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃ​សៅរ៍​ ទី១៥ ​កុម្ភៈ​ ឆ្នាំ២០២០។​ គោ​ជល់​សូម​គោរព​អញ្ជើញ​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​រស់​នៅ​ ខេត្ត​បាត់ដំបង​ ក៏​ដូច​ជា​​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​មក​ទទួល​យក​បទពិសោធន៍​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដ៏​ធំ​អស្ចារ្យ​ពី​កំពូល​កីឡាករ​គុន​ខ្មែរ​ប្រចាំ​ប្រទេស​ និង​ការ​ប្រគំ​តន្ត្រី​ ដ៏​អសា្ចរ្យ​ពី​កំពូល​តារា​ចម្រៀង​ ខេម​ និង​កំពូល​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត។ ​ហើយ​អ្នក​ទស្សនា​ទាំង​អស់​ក៏​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ផ្ទួន​ៗ​ទាំង​នៅ​ក្នុង​ស្តង់​ និង​នៅ​លើ​ឆាក។​

រូបភាពផ្ដល់ជូន

សូម​ចូលរួម​ទស្សនា​ផ្ទាល់​ដោយ​ឥត​គិត​ថ្លៃ​ និង​ជួប​គ្នា​នៅ​ទី​រួម​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃសៅរ៍ ​ទី១៥ ​កុម្ភៈ​ ឆ្នាំ ​២០២០ ​ចាប់​ពី​ម៉ោង​ 5​ ល្ងាច​តទៅ។​ កុំ​ភ្លេច​ចូល​រួម​ទស្សន៍ទាយ​ក្នុង​ទំព័រ ​Facebook​ របស់​គោ​ជល់​ (Red Bull Cambodia)​ ថា​តើ​កីឡាករ​រូប​ណា​ខ្លះ​នឹង​ឈ្នះ​ការ​ប្រកូក​នៅ​ខេត្ត​បាត់ដំបង​ ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន​ពី​គោជល់។​ លោក​អ្នក​ក៏​អាច​ទស្សនា​ការ​ផ្សាយផ្ទាល់​ព្រឹតិ្ដការណ៍​ទាំង​មូល​តាម​កញ្ចក់​ទូរទស្សន៍ ​CNC​ ឬ​តាម​រយៈ​ Facebook​ Page ​របស់​គោជល់៖​ Facebook​ Page

រូបភាពផ្ដល់ជូន
មតិយោបល់