• 2020-01-20 03:08:07
  • ប្រដាល់

គង់​ សំបូរ​ ប៉ះ សេក​ គឹមរួន​ វ៉ៃ​គ្នា​ជក់ចិត្ត​ខ្លាំង​ចុង​ក្រោយ​មានម្នាក់ធ្លាក់​ត្រឹម​ជុំ​ទី១​

  • 2020-01-20 03:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជម្រុះ​ជុំ​ទី១​ ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​ រវាង​ គង់​ សំបូរ​ និង​ សេក​ គឹមរួន​ គឺ​ពិត​ជា​ជក់ចិត្ត​ និង​ល្អ​មើល​តែ​ម្ដង​ខណៈ​ចប់​៣ទឹក​មាន​ម្នាក់​ត្រូវ​ធ្លាក់​ចេញ​ពី​កម្មវិធី​ត្រឹម​នេះ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។​

គង់ សំបូរ(ក្រហម) សេក គឹមរួន(ខៀវ)

គង់​ សំបូរ​ ល្អ​ទាត់​ សេក​ គឹមរួន​ ល្អ​ដៃ​ ប៉ះ​គ្នា​លើក​នេះ​ប្ដូរ​គ្នា​មិន​ទុក​ពេលវេលា​ឲ្យ​ដើរ​ទៅ​ដោយ​ទទេ​នោះ​ទេ​ ពោល​គោះ​ជួង​ភ្លាម​វ៉ៃ​ភ្លាម​តែ​ម្ដង។​ សំបូរ​ ទាត់​ឆ្វេង​រហ័ស​ និង​ធ្ងន់​ ហើយ​ចូល​ចិត្ត​ឆក់​ទាត់​មិន​នៅ​ប្ដូរ​ដៃ​នោះ​ទេ។​ ចំណែក​ គឹមរួន​ គឺ​អាច​និយាយ​បាន​ថា​អ្នក​លេង​កណ្ដាប់​ដៃ​មួយ​រូប​ដែរ។​ ដៃ​របស់​អ្នក​ប្រដាល់​ដើម​កំណើត​ សៀមរាប​ រូប​នេះ​គឺ​ចេញ​មិន​ឈប់​មិន​ឈរ​ឡើយ​ បើ​ទោះ​ត្រូវ​រង​និង​រន្ទះ​ជើង​របស់​សំបូរ​ ក៏​ដោយ​នៅ​តែ​មានៈ​ចូល​ទៅ​វ៉ៃ​ដៃ​ដដែល។​

គង់ សំបូរ ឈ្នះ សេក គឹមរួន
សោម វិឆ័យ ឈ្នះដៃគូ

លទ្ធផល​សម្រាប់​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៨​ មករា​ ២០២០​ កន្លង​ទៅ​នេះ​គឺ​ សោម​ វិឆ័យ​ ឈ្នះ​ ផាន់​ រះ​ និង​ គង់​ សំបូរ​ ឈ្នះ​ពិន្ទុ​ សេក​ គឹមរួន។​ ដូច្នេះ​ សោម​ វិឆ័យ​ ប៉ះ​ ផាន់​ រះ​ នៅ​ជុំ​ទី២​ នៃ​ពាន​រង្វាន់​ខាង​លើ​នេះ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់