• 2020-01-19 01:38:17
  • បាល់ទាត់

Arsenal និង​ Spursបាន​ត្រឹម​​ស្មើ ខណៈ Chelsea ចាញ់​ព្រោះ​គ្រាប់ ៩០+

  • 2020-01-19 01:38:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សប្ដាហ៍​ទី២៣ នេះ ក្លឹប​ធំៗ​នៅ​ Premier League ហាក់​បាន​លទ្ធផល​មិន​សូវ​គាប់​ចិត្ត​សោះ​ ដោយ​លទ្ធផល​ល្អ​បំផុត​គឺ​បាន​ត្រឹម​តែ​ស្មើ។

កូន​ក្រុម​របស់​លោក Mikel Arteta នៃ​ក្លឹប​ Arsenal នៅ​តែ​បន្ត​ស្មើ​ជាមួយ​នឹង​ក្លឹប Sheffield United ក្នុង​លទ្ធផល ១ ទល់​នឹង​ ១។ ក្លឹប​ Arsneal នៅ​ពេល​នេះ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១០​ ឯណោះ។

ចំណែក​ឯ​ក្រុម​របស់​លោក Jose Mourinho នៃ​ក្លឹប Tottenham Hotpsur ឯណេះ​វិញ បាន​ត្រឹម​ស្មើ​អត់​គ្រាប់​ជាមួយ​នឹង​ក្លឹប Watford។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្លឹប​នេះ​ឈរ​លេខ ៨ នៃ​តារាង​លីគ​កំពូល​អង់គ្លេស។

ងាក​មក​មើល​ក្លឹប​តោខៀវ​ Chelsea វិញ ក្នុង​សប្ដាហ៍​នេះ​ដែរ ក្លឹប​នេះ​បាន​ខក​ចិត្ត​ ដោយ​ក្លឹប​ Newcastle United ដោយ​សារ​តែ​គ្រាប់​បាល់​នា​នាទី ៩០នាទី+ ៤។ តែ​យ៉ាងណាមិញ តោ​ខៀវ​នៅ​តែ​ឈរ​លេខ ៤៕

វីដេអូ​ហាយឡាយ Arsenal ស្មើ Sheffield United៖

វីដេអូ​ហាយឡាយ Tottenham Hotspur ស្មើ Watford៖

វីដេអូ​ហាយឡាយ Chelsea ចាញ់ Newcastle United៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់