- 2020-01-18 09:01:49
- បាល់ទាត់
ពាន Toyota Football For Tomorrow បង្កើតឡើងដើម្បីជួយវិស័យបាល់ទាត់កម្ពុជា
- 2020-01-18 09:01:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាន Toyota Football For Tomorrow បង្កើតឡើងដើម្បីជួយវិស័យបាល់ទាត់កម្ពុជា
ចន្លោះមិនឃើញ
ពានរង្វាន់បាល់ទាត់ Toyota Football For Tomorrow ដែលផ្ដោតសម្រាប់កុមារកម្រិតបឋមសិក្សាលើកទី៥ បានបើកការប្រកួតជម្រុះព្រឹកមិញនេះដើម្បីរកក្រុមខ្លាំងចំនួន១៦ឡើងទៅវគ្គផ្ដាច់ព្រ័ត្រខែកុម្ភៈ ឆ្នាំ២០២០។
លោក Taiichiro Saito ដែលជាអ្នករៀបចំពានរង្វាន់ខាងលើនេះបានឲ្យដឹងថា នេះជាលើកទី៥ ដែល Global Football Soriya បានបង្កើតកម្មវិធីបាល់ទាត់នេះឡើងក្រោមជំនួយឧបត្ថម្ភធំពីខាង Toyota។ ការប្រកួតលើកនេះគឺប្លែកពីមុនបន្តិចត្រង់ថាមានក្រុមនារីចូលរួមប្រកួតផងដែរ។
បុរសជនជាតិជប៉ុនខាងលើនេះបន្តទៀតថា គោលបំណងធំបង្កើតឲ្យមានការប្រកួតនេះឡើយ គឺចង់ចូលរួមជួយអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា។ បាល់ទាត់ត្រូវការបណ្ដុះបណ្ដាលពីកុមារតូចៗ ដូច្នេះហើយទើបការប្រកួតនេះផ្ដោតលើកីឡាករ កីឡាការិនីបឋមសិក្សា ជាមួយគ្នានេះដែរកម្មវិធីនេះក៏បានផ្ដល់បទពិសោធ រួមនិងបច្ចេកទេសមួយពីខាងក្រៅស្រុកដល់ពួកគេថែមទៀតផង។
បញ្ជាក់ដែរថា ពានរង្វាន់ Toyota Football For Tomorrow លើកទី៥នេះបានបើកការប្រកួតជាផ្លូវការហើយកាលពីព្រឹកមិញនេះនៅឯទីលានបាល់ទាត់សកលវិទ្យាល័យ AUPP ខណៈការប្រកួតនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ១៩ ខែមករា ២០២០។ ក្រុមចូលរួមសរុប ២៤ ក្រុម ក្នុងនោះក្រុមនារីមាន ៨ក្រុម។ ក្រុមខ្លាំងចំនួន ១៦ នឹងបានឡើងទៅជុំផ្ដាច់ព្រ័ត្រដើមខែកុម្ភៈ ២០២០ ឯពហុកីឡដ្ឋានជាតិ៕