• 2020-01-17 07:12:19
  • ប្រដាល់

លី​ រិទ្ធី​ ដើរ​ក្នុង​វិស័យ​ប្រដាល់​មក​ដល់​ពេល​នេះ​ គឺ​បាន​ការ​ផ្ដល់​ដំបូន្មាន​ច្រើន​ពី​ម្ចាស់​ក្លឹប​ Mr Ly

  • 2020-01-17 07:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខេត្ត​សៀមរាប​ លី​ រិទ្ធី​ ថា​ការ​ឈាន​ជើង​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​មក​ដល់​ពេល​នេះ​ គឺ​មាន​ការ​ផ្ដល់​ដំបូន្មាន​លើក​ទឹក​ចិត្ត​ច្រើន​ណាស់​ពី​ម្ចាស់​ក្លឹប​ប្រដាល់​របស់​ខ្លួន​ Mr Ly។​

កីឡាករ​ លី រិទ្ធី

លី​ រិទ្ធី​ ប្រាប់​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​ការ​ប្រកួត​របស់​ខ្លួន​មិន​សូវ​បាន​ល្អ​ផល​ល្អ​ក្ដី​ ប៉ុន្តែ​ខ្លួន​មិន​ដែល​បាក់​ទឹក​ចិត្ត​ ឬ​មានគំនិត​បោះបង់​នោះ​ឡើយ​ ពោល​គឺ​មាន​តែ​ការ​ខំប្រឹង​ប្រែង​ព្យាយាម​ត​ទៅ​មុខ​ទៀត​ប៉ុណ្ណោះ។​

កត្តា​ដែល​ជំរុញ​ឲ្យ​អ្នក​ប្រដាល់​ដើម​កំណើត​សៀមរាប​ខាង​លើ​នេះ​មាន​ទឹក​ចិត្ត​មោះមុត​នោះ​គឺ​ម្ចាស់​ក្លឹប​ Mr Ly​ តែ​ម្ដង​ ដែល​តែងតែ​ពន្យល់​ពី​ប្រយោជន៍​នៃ​ការ​ខំប្រឹង​ ប្រាប់​ឲ្យ​តស៊ូ​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ និង​ធ្វើ​យ៉ាង​ណា​ក្នុង​ការអភិវឌ្ឍន៍​ពី​មួយ​កម្រិត​ទៅ​មួយ​។ ក្រៅពីនេះ​ក៏ជួយ​ផ្ដល់​ឱកាស​បាន​បង្ហាត់​សិស្ស​សុខភាព​ទទួល​បាន​ប្រាក់​កម្រៃ​បន្ថែមទៀត​ផង។​

លី រិទ្ធី និង​ Mr Ly (អាវលឿង)

រំលឹក​ដែរ​ថា​ កីឡាករ​ លី​ រិទ្ធី​ ជា​អ្នក​ប្រដាល់​ប្រចាំ​ក្លឹប​ Mr Ly​ នៅ​ឯ​ខេត្ត​សៀមរាប។​ បច្ចុប្បន្ន​អ្នក​ប្រដាល់​រូប​នេះ​ទើប​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​​នោះ​ទេ​ ប៉ុន្តែ​ក៏​មាន​ទីផ្សារ​ប្រកួត​បរទេស​ជា​បណ្ដើរ​ៗ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់