• 2020-01-16 08:14:12
  • ប្រដាល់

មើល​តម្លៃ​រថយន្ត McGregor ធ្លាប់​ជិះ​ សរុប​ចូល​គ្នា​ជាង​៣​លាន​ដុល្លារ

  • 2020-01-16 08:14:12
  • ចំនួនមតិ 3 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

តារា​របស់​ស្ថាប័ន UFC កីឡាករ Conor McGregor ត្រូវ​ប៉ាន់ប្រមាណ​មាន​ទ្រព្យ​សម្បត្តិ​​ជាង​១៣១​លាន​ដុល្លារ ជា​អត្តពលិក​​រក​ចំណូល​បាន​​ខ្ពស់​ជាង​គេ​ម្នាក់​ក្នុង​ពិភពលោក។

​McGregor វ័យ​៣១​ឆ្នាំ​នឹង​ត្រលប់​មក​កាន់​សង្វៀន​ក្នុង​ទ្រុង​វិញ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ប៉ះ​កីឡាករ Donald 'Cowboy' Cerrone។ ក្នុង​នាម​ជា​កីឡាករ​មាន​ចំណូល​ខ្ពស់​ គេ​តែងតែ​ឃើញ​កីឡាករ​កំពូល​ឌឺ​រូប​នេះ​បង្ហាញ​​ភាព​ហ៊ឺហា​​នូវ​ម៉ូដ​រថយន្ត​ល្បី​ៗ​ដែល​តម្លៃ​រាប់​ម៉ឺន​ដុល្លារ។ ខាង​ក្រោម​ជា​តម្លៃ​រថយន្ត​ដែល McGregor ធ្លាប់​ជិះ៖

​១. Rolls-Royce Ghost តម្លៃ ៣០​ម៉ឺន​ដុល្លារ

២. Rolls-Royce Phantom Drophead Coupe តម្លៃ​ជិត​៤០​ម៉ឺន​ដុល្លារ

៣. Cadillac Escalade តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ

៤. Lamborghini Aventador Roadster តម្លៃ​ជិត​៣៦​ម៉ឺន​ដុល្លារ

៥. BMW i8 តម្លៃ​ជិត​១៥​ម៉ឺន​ដុល្លារ

៦. Mclaren 650s តម្លៃ​ជិត​២៦ម៉ឺន​ដុល្លារ

៧. Range Rover តម្លៃ​​ជិត​១២​ម៉ឺន​ដុល្លារ

៨. Mercedes-AMG S550 Coupe តម្លៃ​ជិត​១៥​ម៉ឺន​ដុល្លារ

៩. Lamborghini Urus តម្លៃ២០​​ម៉ឺន​ដុល្លារ

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់