• 2020-01-16 02:28:32
  • ប្រដាល់

លាប​ រដ្ឋា​ ជា​កីឡាករ​ខ្មែរ​ទី១​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ PNN

  • 2020-01-16 02:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​បន្ទាយ​មានជ័យ​ លាប​ រដ្ឋា​ ជា​បេក្ខភាព​ខ្មែរ​ដំបូង​គេ​ដែល​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ បន្ទាប់​ពី​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ Kamlai Yok​ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ។​

លាប រដ្ឋាន (ក្រហម)

រដ្ឋា​ គឺ​ដូច​ទៅ​និង​ការ​ប្រកួត​មិត្តភាព​មុន​ៗ​អញ្ចឹង​ពោល​ ដើរ​បុក​ចូល​វ៉ៃ​កម្រ​និង​ថយ​ទប់​ ឬ​ចាំ​ដៃគូ​វ៉ៃ​មុន​ណាស់​ ជាក់​ស្ដែង​ប៉ះ​អ្នក​លេង​គុន​ថៃ​ Kamlai Yok​ ក៏​ដូច​គ្នា​នេះ​ដែរ។​ កីឡាករ​កម្ពុជា​រូប​នេះ​ព្យាយាម​ដើរ​ចូល​វ៉ៃ​យក​ពិន្ទុ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

កីឡាករ​ថៃ​ Kamlai Yok​ ប្រើ​ស្នៀត​ថយៗ​ទប់​ និង​សង​វិញ​មួយ​ប៉ុណ្ណោះ​ ចំណែក​ រដ្ឋា​ វិញ​គឺ​បើ​ត្រូវ​១ស្នៀត​របស់​ដៃគូ​ហើយ​ ដឹង​តែ​សង​វិញ​ភ្លាម​ៗ​តែ​ម្ដង​ និង​ព្យាយាម​ចេញ​កណ្ដាប់ដៃ​ក៏​ដូច​ជា​ទាត់​ជើង​ច្រើន​ តែ​យ៉ាង​ណា​ការ​ប្រកួត​បញ្ចប់​ទៅ​ត្រឹម​ចាញ់​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ។​

លាប រដ្ឋាន (ក្រហម)

លាប​ រដ្ឋា​ ឈ្នះ​ពិន្ទុ​ Kamlai Yok​ បាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​នឹង​ត្រូវ​ជួប​អ្នក​ណា​នោះ​ទេ។​ ចំពោះ​បេក្ខភាព​ខ្មែរ​កាល​ពី​ប្រកួត​ជម្រុះ​សប្ដាហ៍​ទី១​ ម៉ន​ សាម៉េត​ ធ្លាក់​ហើយ​ក្រោយ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ ឃុមភីឈិត៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់