• 2020-01-13 07:15:43
  • ប្រដាល់

Rodtang បន្ត​ភារកិច្ច​ចុង​ខែ​នេះ​ប៉ះ Yodlekpet ក្រោយ​ការពារ​ខ្សែ​ក្រវាត់​បាន​សម្រេច

  • 2020-01-13 07:15:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កំពុង​ឡើង​កូដ Rodtang Jitmuangnon នឹង​ត្រូវ​ប៉ះ​​​មិត្ត​រួម​ជាតិ Yodlekpet ក្នុង​កម្មវិធី Phuket Super Fight Real Muay Thai ដែល​រៀបចំ​ក្នុង​​ខេត្ត​ភូកេត នៅ​ថ្ងៃ​ទី ៣១ ខែ មករា ឆ្នាំ ២០២០។

Rodtang ទើប​តែ​បញ្ចប់​ភារកិច្ច​ការពារ​ខ្សែ​ក្រវាត់ ONE Championship ​បាន​សម្រេច​ជាមួយ​កីឡាករ​អង់គ្លេស Jonathan Haggerty កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ កីឡាករ​រហស្សនាម The Iron Man ប្រើ​ពេល​តែ​៣​ទឹក​ប៉ុណ្ណោះ​​ដើម្បី​យក​ជ័យជម្នះ។

នេះ​ជា​ការ​ឈ្នះ​១០​ប្រកួត​ជាប់​គ្នា​របស់ Rodtang គិត​គ្រប់​កម្មវិធី​មិន​ថា​ក្នុង​ស្រុក​ឬ​ក្រៅ​ស្រុក។ តាម​គម្រោង​ដែល​បាន​រៀបចំ​កីឡាករ​ស្ថិត​ក្នុង​ក្លឹប Jitmuangnon នឹង​បន្ត​ប៉ះ​សិស្ស​ច្បង Yodlekpet នា​ចុង​ខែ​នេះ។ Yodlekpet ជា​កីឡាករ​លំដាប់​ A ក្នុង​ប្រទេស​ថៃ​ និង​មាន​ឈ្មោះ​បោះ​សំឡេង​មុន Rodtang។

Yodlekpet ត្បិត​តែ​មាន​កម្ពស់​ទាប​ តែ​ធ្លាប់​ជួប​អស់​ហើយ​កីឡាករ​ខ្ពស់​ខ្លាំង​ៗ​នៅ​ស្រុក​ថៃ​ដូច​ជា Sangmanee, Saeksan ជា​ដើម។ ប៉ុន្តែ​​​៤​ប្រកួត​ចុងក្រោយ កីឡាករ​វ័យ​២៥​ឆ្នាំ​ធ្វើ​មិន​បាន​ល្អ​ឡើយ ពោល​ចាញ់​ដល់​ទៅ​៣​ដង។ ជំនួប​រវាង Rodtang និង Yodlekpet ត្រូវ​គេ​រំពឹង​ថា​នឹង​កក្រើក ព្រោះ​ជា​កីឡាករ​ដើរ​បុក​ដូច​គ្នា៕

Yodlekpet ក្រហម

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់