• 2020-01-13 06:54:02
  • ប្រដាល់

«អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត​រដូវ​កាល​ទី២»​ ប្រាក់​រង្វាន់​កើន​ដល់​ ៥០០០​ដុល្លារ​

  • 2020-01-13 06:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

សង្វៀន​ប្រដាល់​ CNC​ ប្រកាស​បើក​ការ​ប្រកួត​ «អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត​រដូវ​កាល​ទី២»​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ខណៈ​ការ​ប្រកួត​លើក​នេះ​លេង​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ អម​ដោយ​ប្រាក់​រង្វាន់​ ៥០០០​ដុល្លារ។​

សន្និសីទ​សារព័ត៌មាន​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​គណៈអធិបតី​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​លើក​ឡើង​ថា​ ដើម្បី​ជា​ការ​ជួយ​ពង្រីក​សក្ដានុពល​ ធនធាន​កីឡាករ​គុន​ខ្មែរ​ ព្រម​ទាំង​ស្វែង​រក​ជើងឯក​ថ្មីៗ​សម្រាប់​វិស័យ​ប្រដាល់​នេះ​ផង​នោះ​ ទើប​គោ​ជល់ ក៏​ដូចជា​​សហព័ន្ធប្រដាល់គុនខ្មែរ​ រួម​និង​ CNC​ ជ្រើស​យក​កីឡាករ​តាម​ខេត្ត​ប្រកួត​ក្នុង​កម្មវិធី​មួយ​នេះ។​

ការ​ប្រកួត​ជម្រុះ​១៦នាក់​ដំបូង​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​កំពង់ចាម ​ថ្ងៃ​ទី១៨​ មករា​ ២០២០​ ហើយ​វគ្គ​ជម្រុះ​បន្ទាប់​ទៀត​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​បាត់ដំបង ​ថ្ងៃ​ទី១៥ ​កុម្ភៈ​ផង​ដែរ។​ សម្រាប់​វគ្គ​៨នាក់​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​សង្វៀន​ឫស្សីកែវ​តែ​ម្ដង។​

សន្និសីទ​សារព័ត៌មាន​

កីឡាករ​ដែល​ឈ្នះ​ខ្សែក្រវាត់​ក្នុង​កម្មវិធី​ «អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត​រដូវ​កាល​ទី២»​ នឹង​ទទួល​បាន​ខ្សែក្រវាត់​១គ្រឿង​ ពាន​រង្វាន់​១​ និង​ប្រាក់​រង្វាន់​ ៥០០០​ដុល្លារ។​ ចំណែក​អ្នក​លេង​២​ ទទួល​បាន​ពាន​រង្វាន់​១​ និង​ប្រាក់​រង្វាន់​ ២០០០​ដុល្លារ។ ​ខ្សែក្រវាត់​កម្មវិធី​ខាង​លើ​នេះ​រដូវ​កាល​ទី១​ បាន​លើ​កីឡាករ​ ចិត្រ​ សុភី ​លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់