- 2020-01-10 07:09:26
- បាល់ទាត់
Harry Kane ជួបទុក្ខធំបង្កក្ដីកង្វល់ដល់ Jose Mourinho
- 2020-01-10 07:09:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Harry Kane ជួបទុក្ខធំបង្កក្ដីកង្វល់ដល់ Jose Mourinho
ចន្លោះមិនឃើញ
Harry Kane ខ្សែប្រយុទ្ធរបស់ Spurs ត្រូវសម្រាកមិនអាចប្រកួតរហូតដល់ខែ មេសា បន្ទាប់ពីក្លឹបប្រកាសថា គេត្រូវធ្វើការវះកាត់របួសសរសៃពួរជង្គង់។
Kane វ័យ២៦ឆ្នាំបានទទួលរងរបួសអំឡុងពេល Spurs ចាញ់ Southampton នៅថ្ងៃចូលឆ្នាំថ្មី។ Kane នឹងត្រលប់មកហ្វឹកហាត់វិញនៅខែ មេសា ២ខែមុនពេលព្រឹត្តិការណ៍ Euro 2020 មកដល់។ រដូកាលនេះខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរកបាន២៧គ្រាប់ក្នុងការបង្ហាញខ្លួន៣១ប្រកួតឲ្យក្លឹបនិងប្រទេស។
Spurs បច្ចុប្បន្នកំពុងឈរនៅលេខ៦ក្នុងតារាងពិន្ទុ Premier League ដាច់៦ពិន្ទុក្រោមក្រុមលេខ៤ Chelsea។ នៅសប្ដាហ៍នេះ Spurs ត្រូវស្វាគមន៍ Liverpool សប្ដាហ៍ទី២២៕