• 2019-12-20 13:11:31
  • បាល់ទាត់

Lampardចង់​ឈ្នះ Mourinho មិនមែន​ដោយសារ​ Chelsea-Spurs ​មួយ​មុខ​ទេ តែ​ក៏​ព្រោះ​មូលហេតុ​នេះ

  • 2019-12-20 13:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​សម្ភាស​ជាមួយ​ BBC គ្រូ​បង្គោល​ក្លឹប Chelsea លោក Frank Lampard បាន​និយាយ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ ដែល​នឹង​ត្រូវ​លេង​ប៉ះ​ក្លឹប Tottenhem Hotspur ប៉ុន្តែ​ Spurs លើក​នេះ មិន​ដូច​ Spurs រាល់​ដង ដោយ​សារ​តែ​អតីត​មេ​របស់​ខ្លួន​គឺ​លោក Jose Mourinho កំពុង​កាន់​កាប់។

នៅ​ពេល​ដែល​សួរ​ថា ចង់​ឈ្នះ​លោក Mourinho ប៉ុណ្ណា Lampard ក៏​ឆ្លើយ​ថា៖ " ខ្ញុំ​គិត​ថា​ជំនួប​រវាង​យើង​ទាំង​ពីរ​ពិត​ជា​មាន​ភាព​ពិសេស។ […] យើង​ទាំង​ពីរ​នាក់​សុទ្ធ​តែ​មាន​វិជ្ជាជីវៈ ប៉ុន្តែ​កាលៈទេសៈ​ខ្លះ​វា​ជំរុញ​ឲ្យ​យើង​ខំ​ប្រឹង​បន្ថែម​ ដើម្បី​ឲ្យ​បាន​ឈ្នះ នៅ​ពេល​ដែល​ជួប​នឹង​មនុស្ស​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា។ ហើយ​ម្យ៉ាង​វា​ក៏​ជា​ប្រកួត Chelsea-Tottenham ដែរ " ។

លោក​បាន​បន្ត​ថា៖ " ប្រាកដ​ណាស់​! ខ្ញុំ​ចង់​យក​ឈ្នះ​ Mourinho ដោយសារ​តែ​ខ្ញុំ​ចង់​ដឹកនាំ​ក្រុម​ប៉ះ​​ជាមួយ​អ្នក​ចាត់ការ​ល្អ​ជាង​គេ​ […] " ។

ក្លឹប Tottenham Hotspur នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​តម្លៃ​ជាង ១ពាន់​លាន​ដុល្លារ​របស់​ខ្លួន ត្រៀម​ទទួល Chelsea ក្នុង​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃ​អាទិត្យ​នេះ ម៉ោង​១១.៣០នាទី​យប់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់