• 2019-12-18 02:58:25
  • បាល់ទាត់

Ronaldo អាច​នឹង​ចូល​និវត្តន៍​ឈប់​លេង​បាល់​នៅ Juventus

  • 2019-12-18 02:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo រីករាយ​ជាមួយ​ជីវិត​នៅ​ Juventus ហើយ​អាច​​នឹង​ចូល​និវត្តន៍​នៅ​ទីនោះ​តែ​ម្ដង​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ភ្នាក់​ងារ​ផ្ទាល់​ Jorge Mendes។​​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី​កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ​ និង​បាន​ចុះ​ហត្ថលេខា​លេង​ឲ្យ​ក្លឹប​ដល់​ឆ្នាំ​២០២២។​ មាន​ចចាមអារ៉ាម​ពី​ការ​ចាកចេញ​របស់​ Ronaldo ដោយ​សារ​មិន​អាច​ឈ្នះ​ Ballon d'Or ២​លើក​ជាប់​គ្នា​នៅ​ទីនោះ​ ប៉ុន្តែ Mendes បដិសេធ​ថា​គ្មាន​រឿង​ដូច្នោះ​កើត​ឡើង​ទេ។​ ​​

“នៅ​ Juve សាមី​ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​។ ពួកគេ​មាន​គ្រូ​បង្វឹក​ដ៏​ល្អ​គឺ​លោក​ Maurizio Sarri ថា​មិន​ត្រូវ​ Ronaldo អាច​នឹង​ចូល​និវត្តន៍​នៅ​ទីនោះ​ក៏​ថា​បាន ព្រោះ​កុងត្រា​របស់​គេ​គឺ​នៅ​រហូត​ដល់​អាយុ​៣៧​ឆ្នាំ"។​ ភ្នាក់ងារ​និយាយ​ដូច្នេះ៕

ប្រភព៖ BBC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់