- 2019-12-17 14:13:43
- បាល់ទាត់
Neymar និយាយពីអនាគតអាជីពបាល់ទាត់នៅ PSG
- 2019-12-17 14:13:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar និយាយពីអនាគតអាជីពបាល់ទាត់នៅ PSG
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលNeymar បាននិយាយកាន់សារព័ត៌មាន France Football កាលពីពេលថ្មីៗនេះថា គេនៅតែបន្តលេងនៅក្លឹបបារាំង Paris Saint Germain ដោយគេនៅជាប់កុងត្រាពីរឆ្នាំទៀត។
Neymar បានលើកឡើងថា៖ " ម៉េចបានខ្ញុំត្រូវចេញពីក្លឹប? ខ្ញុំនៅសល់កុងត្រា ២ឆ្នាំទៀត។ ថ្ងៃនេះខ្ញុំជា Parisian (អ្នកគាំទ្រ PSG) ហើយខ្ញុំនឹងលះបង់ ១០០% ទៅឲ្យក្លឹបនេះ "។
កីឡាកររូបនេះបានបន្តថា៖ " ខ្ញុំនឹងលះបង់អ្វីគ្រប់បែបយ៉ាងទៅឲ្យ PSG។ ខ្ញុំមិនចង់ធ្វើឲ្យអ្នកណាឈឺចាប់ទេ បើលោកអ្នកសារព័ត៌មានមិនពេញចិត្ត អាចដើរចេញបាន "។
Neymarបានទៅលេងឲ្យក្លឹប PSG តាំងពីឆ្នាំ២០១៧មកម្ល៉េះ តែនាពេលថ្មីៗនេះមជ្ឈដ្ឋានបាល់ទាត់សង្កេតថា គេមិនពេញចិត្តនៅPSGហើយចង់ទៅលេងនៅ Barcelona វិញដែលជាក្លឹបចាស់ដែលគេធ្លាប់លេងឲ្យកន្លងមក៕