- 2019-12-17 07:43:12
- បាល់ទាត់
UCL កែច្បាប់ថ្មី ផ្ដល់ក្ដីសង្ឃឹមដល់ក្រុមទាំងអស់ដែលទិញកីឡាករនៅខែមករា
- 2019-12-17 07:43:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UCL កែច្បាប់ថ្មី ផ្ដល់ក្ដីសង្ឃឹមដល់ក្រុមទាំងអស់ដែលទិញកីឡាករនៅខែមករា
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានកំណែទម្រង់ច្បាប់ថ្មីមួយនៅក្របខ័ណ្ឌ Champions League ដោយអនុញ្ញាតឲ្យកីឡាករដែលផ្ទេរនៅខែមករា អាចលេងនៅវគ្គចាញ់ធ្លាក់ (Knockout stages) បាន។
ច្បាប់រដូវកាលមុនៗ កីឡាករថ្មី៣រូបអាចមានសិទ្ធិដាក់បញ្ចូលក្នុងបញ្ជីឈ្មោះកីឡាករបានដើម្បីលេងក្នុងវគ្គចែកពូល និង១៦ក្រុមចុងក្រោយ ប្រសិនបើកីឡាករទាំងនោះមិនទាន់បានលេងឲ្យក្លឹបណាមួយក្នុងពាន Champions League។
យ៉ាងណា ច្បាប់ថ្មីបានកែទម្រង់ហើយ ពោលគ្រប់កីឡាករទាំងអស់ដែលផ្ទេរនៅខែមករា អាចមានសិទ្ធិលេងឲ្យក្លឹបថ្មីរបស់ពួកគេ។ ប៉ុន្តែក្លឹបត្រូវតែប្រកាន់ខ្ជាប់បញ្ជីឈ្មោះកីឡាករក្នុង List A ត្រូវកំណត់មានកីឡាករ២៥នាក់ កីឡាករកើតមុនថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩៩៨ និងត្រូវបញ្ចូលកីឡាករ៨រូបដែលហ្វឹកហាត់ក្នុងស្រុក៕