• 2019-12-16 07:50:57
  • បាល់ទាត់

​ការ​ប្រកួត​ពាន​រង្វាន់​បុគ្គលិក​ វេសឡាញ ​រក​ឃើញ​ក្រុម​ជើង​ឯក​ហើយ​

  • 2019-12-16 07:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​រង្វាន់​បុគ្គលិក​ វេសឡាញ ​ឆ្នាំ​២០១៩ ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ម្សិលមិញ​នេះ ​ក្រោយ​ពី​ចំណាយ​ពេល​ជិត​៤​​ខែ​មក​នេះ។

​ការ​ប្រកួត​ពាន​រង្វាន់​បុគ្គលិក​របស់​សាលា​ខាង​លើ​នេះ ​មាន​ក្រុម​ចូល​រួម​១១​ក្រុម ​កីឡាករ​សរុប​១៤៧​នាក់ ​មក​ពី​បណ្ដា​សាខា​ទាំងអស់​របស់​សាលា​វេសឡាញ។ ​ក្នុង​ឱកាស​ប្រគល់​ពាន​នេះ​ដែរ ​លោក​ តែ ឡាយ ​ប្រធាន​នាយក​អប់រំ និង​ធនធាន​មនុស្ស​នៃ​សាលា វេសឡាញ ​បាន​និយាយ​ថា​សាលា​វេសឡាញ​បាន​បង្កើត​ពាន​រង្វាន់​នេះ​ឡើង​ដើម្បី​ពង្រឹង​ កាយ​សម្បទា ​ឱ្យ​ស្វាហាប់ ​និង​មាន​សុខភាព​ល្អ។

លើស​ពី​នេះ​ទៅ​ទៀត ​មិន​មែន​មាន​តែ​ការ​ប្រកួត​កីឡា​បាល់ទាត់​នោះ​ទេ ​សាលា​ខាង​លើ​នេះ​ក៏​មាន​ក្រុម​ចូល​រួម​ហ្វឹកហាត់​និង​ប្រកួត​កីឡា​ផ្សេង​ៗ​ទៀត​ដែរ​ដូចជា ​វាយ​កូនបាល់ វាយ​កូន​ឃ្លី​លើ​តុ ​កីឡា Yoga វាយ​សី ​ហែល​ទឹក​និង​តេក្វាន់​ដូរ​ជា​ដើម។ ​ការ​ប្រកួត​តែងតែ​មាន​ជា​រៀង​រាល់​សប្ដាហ៍ ​ហើយ​អនាគត​អាច​នឹង​បង្កើត​ជា​ការ​ប្រកួត​ដណ្ដើម​ពាន​តាម​ប្រភេទ​កីឡា​នានា​ផង​ដែរ។

និយាយ​ពី​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​បុគ្គលិក​ខាង​លើ​វិញ ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​បាន​ទៅ​លើ​ក្រុមសាខាទួលស្វាយព្រៃ ​ចំណាត់​ថ្នាក់​លេខ​២​​បាន​ទៅ​លើ​ក្រុមសាខាទួលទំពូង ​លេខ​៣​បាន​ទៅ​លើ​ក្រុមសាខាច្បារអំពៅ ​និង​លេខ​៤​បាន​ទៅ​លើ​ក្រុមសាខាព្រែកលៀប៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់