- 2019-12-03 01:46:14
- បាល់ទាត់
មិនធម្មតា គ្រូកម្ពុជា ចង់ជួបមីយ៉ាន់ម៉ានៅវគ្គផ្ដាច់ព្រ័ត្រ យកមេដាយមាស
- 2019-12-03 01:46:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា គ្រូកម្ពុជា ចង់ជួបមីយ៉ាន់ម៉ានៅវគ្គផ្ដាច់ព្រ័ត្រ យកមេដាយមាស
ចន្លោះមិនឃើញ
លោក Felix គ្រូបង្វឹកក្រុមកម្ពុជា ចង់ជួបក្រុមមីយ៉ាន់ម៉ា សងសឹកវិញម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេមឆ្នាំ២០១៩នេះ ដើម្បីដណ្ដើមយកមេដាយមាសតែម្ដង។
ក្រុមគោព្រៃក្រោមអាយុ២២ឆ្នាំរបស់កម្ពុជា បានភ្លាត់ចាញ់ក្រុមមីយ៉ាន់ម៉ា នៅចុងម៉ោងក្នុងលទ្ធផល ២-១ ខណៈដែលកម្ពុជាជាក្រុមនាំមុខរកបាន១គ្រាប់មុនទៅហើយ។ ត្បិតតែបរាជ័យមែន ប៉ុន្តែលោកFelix ដែលជាគ្រូបង្វឹកបាននិយាយថាកួនក្រុមរបស់ខ្លួនលេងល្អ និងមានកំហុសត្រូវកែតម្រូវបន្តិចបន្តួចបន្ថែមទៀត មុនប៉ះក្រុមម៉ាឡេស៊ី។ លោកនៅតែមានសង្ឃឹមថាកម្ពុជានឹងអាចឡើងទៅវគ្គបន្ទាប់បាន។
លើសពីនេះទៅទៀត គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ថែមទាំងចង់សងសឹកជាមួយក្រុមមីយ៉ាន់ម៉ានេះ នៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាសថែមទៀតផងនៅស៊ីហ្គេមឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន៕