• 2019-11-28 08:30:57
  • ប្រដាល់

កម្រ​មាន​! ១០​ឆ្នាំ​មុន​ សែនឆ័យ​ឡើង​ប្រកួត​ត​ឲ្យ​គេ​ ២-១​ លទ្ធផល​ចុងក្រោយ​លើស​ពី​ការ​គិត

  • 2019-11-28 08:30:57
  • ចំនួនមតិ 12 | ចំនួនចែករំលែក 122

ចន្លោះមិនឃើញ

ជា​ទូទៅ​លើ​សង្វៀន​ប្រដាល់​គេ​​តែងតែ​ឃើញ​កីឡាករ​ប្រកួត​គ្នា​មួយ​ស្មើ ដើម្បី​រក​ឈ្នះ​ចាញ់។ ប៉ុន្តែ​ចំពោះ​រឿង​ត​ឲ្យ​ដៃ​គូ​២ទល់​នឹង​១ ពិត​ជា​កម្រ​ឃើញ​ណាស់។

យ៉ាងណា រឿង​មួយ​នេះ​ធ្លាប់​កើត​ឡើង​កាល​ពី​១០​ឆ្នាំ​មុន ពោល​ជើង​ខ្លាំង​លំដាប់​កំពូល​របស់​ថៃ​​ សែនឆ័យ​បាន​ត​ឲ្យ​ដៃ​គ្នា​មាន​គ្នា​២​នាក់ ប្រកួត​​ក្នុង​ពេល​តែ​មួយ។ ការ​ប្រកួត​បាន​រៀបចំ​នៅ​សង្វៀន​ធំ Lumpinee រវាង សែនឆ័យ​ទល់​នឹង​កីឡាករ Petchboonchu ចាប់​ដៃ​គ្នា​ជាមួយ Sagetdao។

ការ​ប្រកួត​រៀបចំ​ឡើង​៥​ទឹក តាម​រយៈការ​ចាប់​ឆ្នោត Petchboonchu ត្រូវ​ចាប់​ផ្ដើម​៣​ទឹក​ដំបូង ឯ Sagetdao ប្រកួត​២​ទឹក​ចុងក្រោយ។ ការ​ប្រកួត​ពិត​ជា​មិន​ងាយ​ស្រួល​ឡើង​សម្រាប់​សែនឆ័យ ព្រោះ​ដៃ​គូ​ទាំង​សុទ្ធតែ​ខ្ពស់​ៗ​និង​មាន​វ័យ​ក្មេង​ជាង។ តែ​តាម​រយៈការ​ប្រឹងប្រែង​សែនឆ័យ​អាច​ទប់​​ដៃគូ​បាន​៥​ទឹក​ពេញ និង​យក​ឈ្នះ​ដោយ​ពិន្ទុ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់