- 2019-11-19 11:06:33
- បាល់ទាត់
មិនមែន Messi ឬ Ronaldo ទេ Hazard គិតថា កីឡាកររូបនេះ ជាកីឡាករឆ្នើមជាងគេលើលោក
- 2019-11-19 11:06:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែន Messi ឬ Ronaldo ទេ Hazard គិតថា កីឡាកររូបនេះ ជាកីឡាករឆ្នើមជាងគេលើលោក
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Eden Hazard បាននិយាយប្រាប់សន្និសីទកាសែតកាលពីថ្ងៃច័ន្ទកន្លងទៅថា មិត្តរួមក្រុមរបស់ខ្លួន ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ជាកីឡាករល្អជាងគេលើលោក។
Hazard បាននិយាយថា៖ " បន្ទាប់ពីបានលេងជាមួយបាន ៤ខែមក ខ្ញុំគិតថា Benzema ជាកីឡាករល្អជាងគេលើលោក។ ក្រៅពីតួនាទីជាខ្សែប្រយុទ្ធ គេក៏បានជួយឲ្យកីឡាករផ្សេងទៀតមានទម្រង់លេងល្អដែរ " ។
កីឡាករបែលហ្សិករូបនេះបានបន្តថា៖ " វាមានលក្ខណៈងាយស្រួល នៅពេលដែលលេងទល់នឹងក្រុម ដែលគ្មានវត្តមាន Benzema '' ។
ក្រៅពីនេះ Eden Hazard ក៏បានបង្ហាញពីក្ដីសោកស្ដាយចំពោះ Benzema ដែលមិនមានឱកាសក្នុងការលេងឲ្យក្រុមជម្រើសជាតិបារាំង៕