- 2019-11-14 01:45:24
- បាល់ទាត់
ប៉ះម៉ុងហ្គោលី ក៏ជាការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមរបស់កម្ពុជាដែរ
- 2019-11-14 01:45:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ះម៉ុងហ្គោលី ក៏ជាការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមរបស់កម្ពុជាដែរ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះក្រុមម៉ុងហ្គោលី នៅម៉ោង៦:៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ក្នុងប្រកួតមិត្តភាពអន្តរជាតិ។
សម្រាប់កម្ពុជានេះ គឺជាការកម្ដៅសាច់ដុំមួយសម្រាប់ត្រៀមទៅប៉ះក្រុមហុងកុង នៅថ្ងៃទី១៩ខាងមុខនេះ។ មួយវិញទៀត វាក៏ជាការប្រកួតមួយដែលនឹងមានវត្តមានកីឡាករលេងនៅស៊ីហ្គេមបង្ហាញសមត្ថភាពរបស់ខ្លួន ដើម្បីប្រជែងយកកៅអីផងដែរ។
លោក Felix គ្រូបង្វឹកក្រុមកម្ពុជាជម្រើសជាតិកម្ពុជាបាននិយាយថា៖ ការត្រៀមខ្លួនរបស់យើង លើកនេះខុសពីលើកមុន។ យើងហ្វឹកហាត់ជាមួយក្រុមដែលត្រូវលេងនៅស៊ីហ្គេមដែរ។ យើងមានកីឡាករសរុប៣៥នាក់ ហ្វឹកហាត់២លក្ខខណ្ឌផ្សេងគ្នា៕