• 2019-11-07 08:14:13
  • ប្រដាល់

Rene Catatan ​ឈាន​ឡើង​គូ​ខ្សែ​ក្រវាត់ តោះ!ពេល​នេះ​រំឭក​រឿង​ចាស់​កាល​ប៉ះ​ ឌីម៉ា

  • 2019-11-07 08:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​តស៊ូ​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​អ្នក​ប្រដាល់​គុន​ចម្រុះ​សញ្ជាតិ​ហ្វីលីពីន Rene Catalan ទទួល​បាន​ឱកាស​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE ប្រភេទ​ទម្ងន់ Straweight ពី​មិត្ត​រួម​ជាតិ Joshua Pacio នៅ​ថ្ងៃ​ស្អែក​នា​ទី​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។

មូលហេតុ​ធំ​ដែល​អ្នក​ប្រដាល់​វ័យ​៤០​ឆ្នាំ​មាន​ឱកាស​នេះ ដោយ​សារ​តែ​​៦​ប្រកួត​ចុងក្រោយ​របស់​គេ​នៅ​សង្វៀន ONE មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​នៅ​ឡើយ​ទេ។ ចុង​ក្រោយ​កាល​ពី​ខែ​ មីនា ឆ្នាំ ២០១៩ គេ​បាន​យក​ឈ្នះ​កីឡាករ​ជប៉ុន Yoshitaka Naito ត្រឹម​ទឹក​១​ប៉ុណ្ណោះ។

ងាក​ទៅ​មើល​អតីត​កាល​បន្តិច​ គ្រប់គ្នា​ប្រាកដ​ជា​ចាំ​បាន​ថា Rene Catatan ធ្លាប់​ប៉ះ​កីឡាករ​កម្ពុជា​ ឃីម ឌីម៉ា​កាល​ពី​ឆ្នាំ​២០១៣ នៅ​ប្រទេស​សិង្ហបុរី។ អំឡុង​ពេល​នោះ​ឌីម៉ា​មាន​ប្រៀប​ក្នុង​ទឹក​ពីរ​ បន្ទាប់​ពី​ចេញ​កែវ​ពិឃាដ​ផ្ទួន​ៗ រួច​បន្ត​ថែម​ធ្វើ​ឲ្យ Rena បោះបង់​ការ​ប្រកួត​។ លើ​សង្វៀន​អាជ្ញាកណ្ដាល​បាន​លើក​ដៃ​ឲ្យ​កីឡាករ​កម្ពុជា​ឈ្នះ។

យ៉ាងណា ក្រោយ​ចប់​ការ​ប្រកួត​តាម​ការ​សិក្សា​​គេ​ចាប់​បាន​ឌីម៉ា វាយ​ខុស​លក្ខខណ្ឌ​ចំ​ពយ​​ខាង​ក្រោយ​ក្បាល​របស់ Rene ធ្វើ​ឲ្យ​មាន​ការ​សម្រេច​មិន​ប្រកាស​លទ្ធផល​វិញ។ ចាប់​អារម្មណ៍​ខ្សែ​ជីវិត​របស់​កីឡាករ​ទាំង​ពីរ​បច្ចុប្បន្ន Rene បាន​បន្ត​ក្នុង​វិស័យ MMA រហូត​បាន​វាយ​គូ​ខ្សែ​ក្រវាត់។ ចំណែក​ឌីម៉ា កំពុង​ព្យាបាល​របួស​មិន​ទាន់​ដឹង​ពេល​ណា​បាន​ប្រកួត​វិញ​ទេ ក្នុង​វិស័យ​គុន​ខ្មែរ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម