- 2019-11-06 07:46:41
- ប្រដាល់
ONE ប្រកាសទីតាំងកម្មវិធីរបស់ខ្លួន ទាំង ១២ សម្រាប់ ៦ខែដើមឆ្នាំ ២០២០
- 2019-11-06 07:46:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ONE ប្រកាសទីតាំងកម្មវិធីរបស់ខ្លួន ទាំង ១២ សម្រាប់ ៦ខែដើមឆ្នាំ ២០២០
ចន្លោះមិនឃើញ
ONE Championship ដែលជាស្ថាប័នកីឡាយុទ្ធគុនធំជាងគេនៅអាស៊ី បានប្រកាសបញ្ជីបឋម នៃកម្មវិធីរបស់ខ្លួន ចំនួន ១២ សម្រាប់ឆមាសទី១ នៃឆ្នាំ២០២០។
លោក Chatri Sityodtong ស្ថាបនិក និងជានាយកប្រតិបត្តិ ONE Championship បានថ្លែងបញ្ជាក់ថា ឆ្នាំ២០១៩ ONE បានប្រកួតជាលើកដំបូងនៅជប៉ុន និងវៀតណាម យ៉ាងជោគជ័យ ហើយឆ្នាំ២០២០ ONE គ្រោងធ្វើកម្មវិធីជាលើកដំបូងនៅសហរដ្ឋអាមេរិក ឥណ្ឌា និងកូរ៉េខាងត្បូង។ លោកឲ្យដឹងថា អ្វីៗមិនទាន់សម្រេច ១០០% ប៉ុន្តែការរៀបចំនៅអាមេរិក និងឥណ្ឌា គឺកំពុងស្ថិតក្នុងការពិភាក្សាហើយ។
កម្មវិធីរបស់ ONE Championship ទាំង ១២ សម្រាប់រយៈពេល ៦ខែដំបូង នៃឆ្នាំ២០២០ រួមមាន៖
១. ថ្ងៃទី១០ ខែមករា នៅទីក្រុងបាងកក ប្រទេសថៃ
២. ថ្ងៃទី៣១ ខែមករា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
៣. ថ្ងៃទី៧ ខែកុម្ភៈ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី
៤. ថ្ងៃទី២៨ ខែកុម្ភៈ នៅប្រទេសសិង្ហបុរី
៥. ថ្ងៃទី២០ ខែមីនា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម
៦. ថ្ងៃទី២៨ ខែមីនា នៅទីក្រុងឆុងឈីង ប្រទេសចិន
៧. ថ្ងៃទី៥ ខែមេសា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
៨. ថ្ងៃទី២៤ ខែមេសា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
៩. ថ្ងៃទី១៥ ខែឧសភា នៅទីក្រុងម៉ាកាវ ប្រទេសចិន
១០. ថ្ងៃទី២៩ ខែឧសភា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
១១. ថ្ងៃទី៥ ខែមិថុនា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី
១២. ថ្ងៃទី១៩ ខែមិថុនា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង៕