• 2019-11-05 03:02:57
  • ប្រដាល់

ទិដ្ឋភាព​មិន​អាច​កាត់ថ្លៃ​បាន​ អ្នក​គាំទ្រ​ប្រដាល់​អង្គុយ​មើល​ Khmer Fight​ ទាំង​កណ្ដាល​ភ្លៀង​

  • 2019-11-05 03:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ស្រឡាញ់​ និង​គាំទ្រ​ប្រដាល់​ដែល​ជា​ក្បាច់​គុន​បុរាណ​របស់​ខ្លួន​ ប្រិយមិត្ត​ប្រដាល់​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ និង​ខេត្ត​តាកែវ​ សុខ​ចិត្ត​អង្គុយ​ទស្សនា​ការ​ប្រកួត​ Khmer Fight​ ទាំង​កណ្ដាល​ភ្លៀង​កំពុង​ធ្លាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៣ ​វិច្ឆិកា​ ២០១៩។​

រឿង សោភ័ណ្ឌ ក្នុងកម្មវិធី Khmer Fight

អ៊ុំ​ប្រុស​២នាក់​ ដែល​ជា​អ្នក​កំពុង​អង្គុយ​មើល​ការ​ប្រកួត​ពេល​នោះ​បាន​ឲ្យ​ដឹង​ថា​ ពួកគាត់​ធ្វើ​ដំណើរ​តាំង​តែ​ពី​ខេត្ត​តាកែវ​មក​ម្ល៉េះ​ និង​មក​ដល់​ខេត្ត​កំពង់ស្ពឺ​នេះ​តាំង​ពី​ម៉ោង​២រសៀល​ ដើម្បី​រង់ចាំ​ទស្សនា​ការ​ប្រកួត​មួយ​នេះ។​ ដោយ​សារ​តែ​ចិត្ត​ស្រឡាញ់​ចូល​ចិត្ត​វិស័យ​កីឡា​មួយ​នេះ​ គឺ​មិន​ខ្លាច​ឆ្ងាយ​នោះ​ឡើយ​ បើ​ទោះ​ជា​ចំណាយ​ពេល​អស់​២ម៉ោង​ដើម្បី​មក​កន្លែង​ប្រកួត​ក៏​ដោយ​ ដូច្នេះ​ហើយ​ទោះ​ភ្លៀង​ក៏​នៅ​តែ​អង្គុយ​មើល​ដែរ។​

កីឡាករក្នុងថ្ងៃប្រកួត Khmer Fight

ការ​ប្រកួត​ដែល​សំបូរ​កីឡាករ​ជួរ​មុខ​មួយ​នេះ​ ទាក់ទាញ​អ្នក​គាំទ្រ​ជា​ច្រើន​មិន​ថា​ក្មេង​ ចាស់​ ​ប្រុស​ស្រី​នោះ​ទេ​ សូម្បី​តែ​ព្រះសង្ឃ​ក៏​និមន្ត​ទៅ​ទស្សនា​ផ្ទាល់​ថែម​ទៀត​ផង។​ ក្រៅ​ពី​នេះ​ព្រះអង្គ​បាន​ឧបត្ថម្ភ​ថវិកា​ដល់​កីឡាករ​ ព្រំ​ សំណាង​ វង្ស​ ណយ​ និង​ រឿង​ សោភ័ណ្ឌ​ ម្នាក់ៗ​២០​ម៉ឺន​រៀល​ផង​ដែរ។​ រំលឹក​ដែរ​ថា​ កម្មវិធី​ប្រដាល់​ Khmer Fight​ នេះ​គឺ​បាន​ធ្វើ​ឡើង​នៅ​ឯ​ទី​រួមខេត្ត​កំពង់ស្ពឺ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៣ ​វិច្ឆិកា​ ២០១៩។​ កីឡាករ​ដែល​ឡើង​ប្រកួត​ពេល​នោះ​រួមមាន ប៉ាង​ កាយ៉ាក​ ចាន់​ សំអាត​ ម៉ឺន​ សុភា​ វង្ស​ ណយ​ ព្រំ​ សំណាង​ និង​ រឿង​ សោភ័ណ្ឌ៕​

ខាង​ក្រោម​នេះ​ជា​ទិដ្ឋភាព​អ្នក​ទស្សនា៖​

ទិដ្ឋភាពអ្នកគាំទ្រកំពុងអង្គុយមើល

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់