• 2019-11-04 03:29:24
  • ប្រដាល់

ម៉ឺន​ សុភា៖​ តាំង​ពី​ខ្ញុំ​ប្រកួត​មក​មិន​ដែល​ឃើញ​អ្នក​គាំទ្រ​ច្រើន​​ហើយ​មើល​ទាំង​ហាល​ភ្លៀង​បែប​នេះ​ទេ

  • 2019-11-04 03:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កណ្ដាប់ដៃ​ថ្ម​ ម៉ឺន​ សុភា​ ថា​តាំង​ចេះ​ប្រកួត​មក​មិន​ដែល​ឃើញ​មាន​អ្នក​ច្រើន​បែប​នេះ​ទេ​ ហើយ​ទឹក​ចិត្ត​គាំទ្រ​ខ្លាំង​មែនទែន​សុខ​ចិត្ត​មើល​ទាំង​ហាល​ភ្លៀង​តែ​ម្ដង​ នា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ Khmer Fight​ ម្សិលមិញ​នេះ។​

ទិដ្ឋភាពម្សិលមិញ

ជើង​ខ្លាំង​មក​ពី​ក្រសួង​ការពារ​ជាតិ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ពិត​ជា​រំភើប​រក​អ្វី​ប្រៀបផ្ទឹម​មិន​បាន​ទេ​ ដោយ​សារ​តែ​ទំហំ​ទឹកចិត្ត​ស្រឡាញ់​ គាំទ្រ​របស់​អ្នក​ខេត្ត​កំពង់ស្ពឺ​ និង​អ្នក​គាំទ្រ​ផ្សេងៗ​ដែល​សុខ​ចិត្ត​នៅ​ទ្រាំ​ទស្សនា​ដែល​កណ្ដាល​ភ្លៀង។​

ទិដ្ឋភាពម្សិលមិញ

សុភា​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ពិត​ជា​រំភើប​ខ្លាំង​នៅ​ពេល​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ ស្រឡាញ់​ចូល​ចិត្ត​ប្រដាល់​ និង​ពិសេស​មក​សុំ​ថត​រូប​ជា​មួយ​អ្នក​ប្រដាល់​គ្រប់​គ្នា​ជា​បន្តបន្ទាប់​បែប​នេះ។​ ចំណុច​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​លេង​កណ្ដាប់​ដៃ​ខាង​លើ​នេះ​ ខំប្រឹង​ប្រកួត​ឲ្យ​បាន​ល្អ​រហូត​ផ្ដួល​ដៃគូ​ម្សិលមិញ។​ ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​ ២០១៧​ រូប​នេះ​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ រួម​ទាំង​ក្រុម​គ្រួសារ​ខាង​ភរិយា​របស់​ខ្លួន​ដែល​បាន​ចំណាយ​ពេល​មក​ទស្សនា​ផ្ទាល់​សម្រាប់​ការ​ប្រកួត​មួយ​នេះ។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ​ Khmer Fight​ ដែល​រៀបចំ​ដោយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥​ ម្សិលមិញ​នេះ​គឺ​ធ្វើ​ឡើង​លើ​ទឹកដី​ខេត្ត​កំពង់ស្ពឺ។​ លទ្ធផល​ទាំង​៦គូ​ម្សិលមិញ​នេះ​ គូទី១​ ប៉ាង​ កាយ៉ាក​ ឈ្នះ​ទឹក៣​ គូ​ទី២​ ចាន់​ សំអាត​ ចាញ់​ពិន្ទុ​ថៃ​ គូទី៣​ ម៉ឺន​ សុភា​ ឈ្នះ​ទឹក២​ គូទី៤​ វង្ស​ ណយ​ ស្មើ​ពិន្ទុ​ គូទី៥​ ព្រំ​ សំណាង​ ឈ្នះ​ពិន្ទុ​ និង​គូទី៦​ រឿង​ សោភ័ណ្ឌ​ ឈ្នះ​ពិន្ទុ​ផង​ដែរ៕

ទិដ្ឋភាពម្សិលមិញ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម