• 2019-11-01 13:50:40
  • បាល់ទាត់

មក​ទល់​ពេល​នេះ មាន​ដឹង​ថា​ក្លឹប​ប៉ុន្មាន​ទេ​ ដែល​ចាប់​អារម្មណ៍​ Haaland?

  • 2019-11-01 13:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យក្មេង​ន័រវែស​កីឡាករ Erling Braut Haaland ត្រូវ​បាន​ក្លឹប​តូច​ ធំ​ជាង ២០ បាន​ចែចូវ​ ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ កំឡុង​ពេល​ថ្មីៗ​នេះ នេះ​បើ​តាម​សារព័ត៌មាន The Guardian។

ក្នុង​ចំណោម​ក្លឹប​ចំនួន ២០​នោះ​ ក្លឹប Manchester United ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ទាក់ទង​កីឡាករ​ក្លឹប​អូទ្រីស RB Salzburg រូប​នេះ​ ដោយសារ​តែ​លោក Ole Gunnar Solskjaer ធ្លាប់​ដឹកនាំ Haaland។

ក្រៅ​ពី​នេះ ក្លឹប Juventus ក៏​លេច​ធ្លោ​ក្នុង​ទំព័រ​សារព័ត៌មាន​ដែរ ពាក់ព័ន្ធ​នឹង​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចង់​បាន​កីឡាករ​រូប​នេះ​។ ក្រៅ​ពី​នេះ​ទៀត​មាន​ដូច​ជា ៥​ក្លឹប​ធំៗ​ទៀត​នៃ Premier League ក្លឹប​យក្ស​ទាំង​ពីរ​នៃ La Liga គឺ Barcelona និង​ Real Madrid ក្លឹប​យក្ស​អាល្លឺម៉ង់​ទាំង​ពីរ Bayern Munich និង Borussia Dortmund និង​ក្លឹប​ខ្លាំង​អ៊ីតាលី Napoli។

ក្រៅ​ពី​នេះ​ សូម្បី​តែ​ក្លឹប Newcastle United នៃ​អង់គ្លេស​ក៏​បាន​បង្ហាញ​ការ​ចង់​បាន​កីឡាករ​រូប​នេះ​ដែរ ហើយ​ក្លឹប​អាល្លឺម៉ង់ Eintracht Frankfurt ក៏​ចង់​យក​កីឡាករ​រូប​នេះ​មក​ជំនួស​ Luca Jovic ដែល​ដាក់​ឲ្យ Real Madrid ខ្ចី​ជើង។

គិត​ត្រឹម​ពេល​នេះ​ដែរ​ Haaland រក​បាន ២២​គ្រាប់​ហើយ ក្នុង​១៩​ប្រកួត ដោយ​ក្នុង​នោះ​រក​បាន ៦គ្រាប់​ក្នុង ៤​ប្រកួត​នៃ​ UEFA Champions League៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់