• 2019-10-31 04:31:31
  • ប្រដាល់

Fan​ ប្រដាល់​នៅ​បាយ័ន​ឲ្យ​លុយ​លើក​ទឹកចិត្ត​កីឡាករភ្លាមៗ​ មិន​ទាន់​មាន​សង្វៀន​​ផ្សេង​ធ្វើ​ដូច​

  • 2019-10-31 04:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គំរូ​ល្អ​មួយ​របស់​អ្នក​គាំទ្រ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ក្នុង​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​ គឺ​ក្រោយ​ចប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ភ្លាម​កីឡាករ​កម្ពុជា​តែងតែ​ដើរ​ប្រមូល​លុយ​ឧបត្ថម្ភ​ពេញ​កន្លែង​អង្គុយ​មើល​តែ​ម្ដង។​ ការ​ផ្ដល់​ជា​ថវិកា​ផ្ទាល់​ខ្លួន​ពី​អ្នក​ទស្សនា​ផ្ទាល់​នេះ​ គឺ​ធ្វើ​ឡើង​ជា​ច្រើន​ដង​រួច​មក​ហើយ​ ខណៈ​កីឡាករ​ដែល​ធ្លាប់​ទទួល​បាន​មាន​ដូច​ជា​ អ៊ូច​ ធារិទ្ធ​ ឯម​ សុធី​ ធន់​ ចាន់តាក់​ ចាន់​ ស៊ីណាត​ និង​កីឡាករ​មួយ​ចំនួន​ទៀត។​

ការ​ជួយ​ជា​ថវិកា​តាម​សន្ដាន​ចិត្ត​នេះ​ មើល​ឃើញ​ថា​តាម​បណ្ដា​សង្វៀន​ផ្សេងៗ​មិន​ទាន់​ធ្វើ​ដូច​នេះ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ពេល​កីឡាករ​មាន​ទុក្ខ​លំបាក​ដូច​ជា​បាក់បែក​ដៃជើង​ឬ​ក្រុម​គ្រួសារ​បាត់បង់​ជីវិត​ ក៏​មាន​ជា​ការ​ឧបត្ថម្ភ​ខ្លះ​ៗ​ដែរ​តាម​សង្វៀន​ទាំង​នោះ៕​

ខាង​ក្រោម​នេះ​ជា​ទិដ្ឋភាព​កីឡាករ​ប្រមូល​ថវិកា​កន្លង​ទៅ​៖

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់