• 2019-10-31 01:43:25
  • បាល់ទាត់

ស៊ីសាច់​ហុត​ឈាម​ជិត​២០​គ្រាប់ ​ចុង​ក្រោយ​ Arsenal ​ចាញ់ Liverpool ​ដដែល​

  • 2019-10-31 01:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ League Cup ​ហើយ ​ក្រោយ​ពី​ចាញ់​ក្រុម Liverpool ​ដោយ​បាល់​ប៉េណាល់ទី ៥-៤ ​ក្រោយ​ស្មើ​គ្នា​៥-៥​ម៉ោង​លេង​។

ក្នុង​ការ​ប្រកួត​នេះ ​ក្រុម Arsenal ​សឹង​តែ​មាន​ឱកាស​យក​ឈ្នះ​បាន​ទៅ​ហើយ ព្រោះ​ពួកគេ​​តែងតែ​រក​គ្រាប់​បាល់​នាំ​មុខ​បាន​រហូត។ ​តែ​គួរ​ឱ្យ​ស្ដាយ​នៅ​នាទី ៩០+៤ ​គ្រា​ដែល​កាំភ្លើង​ធំ​នាំ​មុខ ៥-៤ ​នោះ​ស្រាប់​តែ​ Origi ​រក​បាន​១​គ្រាប់​ទៀត​ឱ្យ​ក្រុម​ហង្ស​ក្រហម ដែល​ធ្វើ​ឱ្យ​លទ្ធផល​ស្មើ​គ្នា​ ៥-៥ ​តែ​ម្ដង។

​ស្មើ​គ្នា​នេះ តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​ទាត់​កាត់​សេចក្ដី​ដោយ​បាល់​ប៉េណាល់ទី។ ក្នុង​នោះ ​ក្រុម Liverpool ​ដែល​ជា​ម្ចាស់​ផ្ទះ​ស៊ុត​ចូល​ទាំង​៥​គ្រាប់​តែ​ម្ដង ខណៈ​ដែល Arsenal ​វិញ ​មិន​ចូល​១​គ្រាប់ ធ្វើ​ឱ្យ​លទ្ធផល Liverpool ​ឈ្នះ​ប៉េណាល់ទី ៥-៤ ។ សរុប​ការ​ប្រកួត​នេះ​ទៅ ​ក្រុម Liverpool ​ឈ្នះ ១០-៩ ​លើ​ក្រុម Arsenal ​បើ​គិត​ទាំង​ប៉េណាល់ទី​កាត់​សេចក្ដី​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់