• 2019-10-30 06:56:35
  • ប្រដាល់

ព្រឿង​ សុជាតិ​ បើ​ដូរ​ដៃ​ជា​មួយ​ លាប​ រដ្ឋា​ ប្រហែល​ចាញ់​បាត់​ហើយ​

  • 2019-10-30 06:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ក្រសួង​ការពារ​ជាតិ​ ព្រឿង​ សុជាតិ​ ថា​សប្បាយ​ចិត្ត​ខ្លាំង​ដែល​ឈ្នះ​ លាប​ រដ្ឋា​ បាន​ឡើង​ទៅ​វគ្គ​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5​ លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​ កាល​ពី​ថ្ងៃ​សៅរ៍។​

ព្រឿង សុជាតិ​ ពេលឈ្នះ​កន្លងទៅ

សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ជា​មួយ​កីឡាករ​ លាប​ រដ្ឋា​ គឺ​លំបាក​ខ្លះៗ​ដែរ​ ដោយ​សារ​តែ​ដៃគូ​ជា​អ្នកខ្លាំង​ និង​ល្អកណ្ដាប់ដៃមួយរូប។​ នៅ​ក្នុង​ទឹក​ទី២​ កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​នេះ​ដោយ​ហេតុ​ចង់​ឈ្នះ​ខ្លាំង​ពេក​ក៏​ចូល​ប្ដូរ​គ្នា​ជា​មួយ​ រដ្ឋា​ ប៉ុន្តែ​ជា​លទ្ធផល​មិន​សូវ​ជា​ល្អ​ឡើយ ពោល​គេ​ចេញ​លឿន​ជាង​ល្អ​ជាង។​

លាប រដ្ឋា ប្រកួត​កន្លងទៅ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ត្បូងឃ្មុំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ចូល​ទឹក​ទី៣​ ក៏​ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី​ គឺ​ថយ​ធាក់​ ថយ​ទាត់​យក​ពិន្ទុ​វិញ​មិន​បន្ត​បន្ត​ប្ដូរ​ដៃ​នោះ​ទេ​ ព្រោះ​គិត​ថា​បើ​វ៉ៃ​បែប​នេះ​អាច​នឹង​ចាញ់​ពិន្ទុ​ដៃគូ​ ឬ​អាច​ភ្លាត់​ស្នៀត​សន្លប់​ក៏​ថា​បាន។​ ចំពោះ​ការ​ហ្វឹកហាត់​វិញ​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​លើក​ឡើង​ថា​ គឺ​បាន​ហ្វឹកហាត់​ពេញ​ល្អ​ ជា​ពិសេស​ហាត់​ស្នៀត​ទាត់​នេះ​តែ​ម្ដង​ ដោយ​សារ​ត្រៀម​ទប់ទល់​និង​កណ្ដាប់ដៃ។​

លាប រដ្ឋា ពេលឈ្នះ​ការ​ប្រកួត​មុនៗ​

រំលឹក​ដែរ​ថា​ កីឡាករ​ ព្រឿង​ សុជាតិ​ បាន​យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ លាប​ រដ្ឋា​ ប្រផឹតប្រផើយ​ប៉ុណ្ណោះ​កាល​ពី​វគ្គ​ជម្រុះ​ជុំ​ទី៣​នៃ​ពាន​រង្វាន់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុននេះ។​ ព្រឿង​ សុជាតិ​ បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ ដោយ​ត្រូវ​ប៉ះ​គ្នា​ជា​មួយ​ សូត្រ​ ខេវិន​ នៃ​កម្មវិធី​ពាន​រង្វាន់​ខាង​លើ​៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់