• 2019-10-30 01:44:57
  • បាល់ទាត់

ស្អាត​ដូច​ផ្កា Messi ​ស៊ុត Free-kicks ​គ្រាប់​ទី​៥០​ ​ជួយ Barca ​ហូប​ Valladolid ​ស្រួល​ៗ​

  • 2019-10-30 01:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល​សម្រាប់​ការ​ប្រកួត​យប់មិញ ​ដោយ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​ទៀត ​ក្នុង​ជ័យជម្នះ ៥-១ ​លើ​ក្រុម Valladolid ​។

ក្រុម Barcelona ​បាន​បង្ហាញ​សាច់​ដុំ​នៅ​យប់មិញ ​បុក​ដូច​ព្យុះ​រហូត​ទទួល​បាន​គ្រាប់​បាល់​ដល់​ទៅ​៥​គ្រាប់​ឯ​ណោះ។ ​៥​គ្រាប់​នោះ ​មាន​ចំណែក Messi ​២​គ្រាប់ ​និង​បញ្ជូន​បាល់​២​គ្រាប់​ទៀត។ អ្វី​ដែល​កាន់​តែ​ពិសេស​ថែម​ទៀត គឺ​ប្រធាន​រូប​នេះ​ក៏​នៅ​បន្ដ​ស៊ុត​បាល់ Free-kicks ​បញ្ចូល​ទី​បាន​យ៉ាង​ស្អាត​ថែម​ទៀត។

វា​ជា​គ្រាប់​បាល់​ទី​៥០​ហើយ​ដែល Messi ​ស៊ុត Free-kicks ​ចូល។ ​ក្នុង​នោះ​នៅ​ក្រុម Barcelona ​៤៤​គ្រាប់ ​និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​៦​គ្រាប់។ ​និយាយ​ពី​ការ​បាន​៣​ពិន្ទុ​បន្ថែម​យប់មិញ​វិញ ​ក៏​ធ្វើ​ឱ្យ​ក្រុម Barca ​ឡើង​ឈរ​កំពូល​តារាង​វិញ​ដែរ ​ដោយ​ឈ្នះ​ពិន្ទុ​ក្រុម Granada ​២​ពិន្ទុ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់