• 2019-10-28 07:22:23
  • ប្រដាល់

ប្អូន​ប្រុស​លោក​មេទ័ព​គឺ​ សូត្រ​ ខេវិន​ បាន​ឡើង​ទៅ​ដល់​វគ្គ​បាន​លុយ​នៃ​ពាន​ TV5​ ហើយ

  • 2019-10-28 07:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ត្រកូល​ សូត្រ​ គឺ​ សូត្រ​ ខេវិន​ បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត​ជម្រុះ​ដណ្ដើម​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦០​គីឡូក្រាម​ ក្រោយ​ផ្ដួល​ជើង​ខ្លាំង​ រ៉ែម​ រាជ​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។​

រ៉ែម​ រាជ​ ចាញ់​កម្ពស់​ សូត្រ​ ខេវិន​ តែ​ម្ដង​ ពោល​ទាំង​ដៃ ​ទាំង​ជើង​វែងៗ​ពិបាក​និង​ចូល​វ៉ៃ​យក​ពិន្ទុ​ ឬ​ផ្ដួល​យក​ជ័យជម្នះ។​ បើ​ទោះ​ជា​ចាញ់​ខាង​កាយសម្បទា​យ៉ាង​នេះ​ក្ដី​ រ៉ែម​ រាជ​ មិន​ញញើត​ និង​ ខេវិន​ ឡើយ​ ដោយ​ក្នុង​ទឹក​ទី១​ ព្យាយាម​ប្រើ​កណ្ដាប់​ដៃ​ចេញ​យ៉ាង​ច្រើន​ដើម្បី​ផ្ដួល​ដៃគូ​ យ៉ាង​ណា​ការ​ចេញ​អាវុធ​នោះ​មិន​សូវ​ជា​បាន​ផល​ឡើយ​ដោយ​សារ​គេ​ភាគច្រើន​បិទ​ជាប់។​

កីឡាករ រ៉ែម រាជ

ការ​ប្រកួត​ឈាន​ដល់​ទឹក​ទី២​ អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​ចាប់ផ្ដើម​សម្រុក​គ្នា​កាន់តែ​ខ្លាំង​ រ៉ែម​ រាជ​ បន្ត​ដើរ​បុក​ចូល​វ៉ៃ​ ខណៈ​ សូត្រ​ ខេវិន​ ក៏​លែង​សូវ​ថយ​នោះ​ដែរ​គឺ​ព្យាយាម​ឈរ​វ៉ៃ។​ យ៉ាង​ណា​ប្អូន​ប្រុស​ សូត្រ​ ប៊ុនធី​ រូប​នេះ​បាន​បោះ​ជង្គង់​ចូល​ពេញ​លើ​ រ៉ែម​ រាជ​ ចុក​ឆ្អល់​រហូត​អាជ្ញាកណ្ដាល​រាប់​ដល់​៨​ទើប​អាច​ប្រកួត​បន្ត។​

ការ​ព្យាយាម​បន្ត​ហើយ​បន្ត​ទៀត​របស់​ រ៉ែម​ រាជ​ មិន​តស៊ូ​យក​ឈ្នះ​ ឬ​បញ្ចប់​៣ទឹក​បាន​ទេ​ ពោល​ត្រូវ​និង​ជង្គង់​ រួម​ទាំង​ការ​ធាក់​របស់​ សូត្រ​ ខេវិន​ មិន​បាន​ក៏​ត្រូវ​អាជ្ញាកណ្ដាល​សម្រេច​បញ្ឈប់​ការ​ប្រកួត​ត្រឹម​ដើម​ទឹក​ទី៣​ទៅ។​

សូត្រ ខេវិន ពេលឈ្នះ រ៉ែម រាជ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ សូត្រ​ ខេវិន​ បាន​ឡើង​ទៅ​ជុំ​ទី៤​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5​ ទម្ងន់​៦០​គីឡូក្រាម​ហើយ​ បន្ទាប់​ពី​ជើង​ខ្លាំង​រូប​នេះ​ផ្ដួល​ រ៉ែម​ រាជ​ ក្នុង​ទឹក​ទី៣​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៦​ ខែ​តុលា​ ២០១៩។​ សម្រាប់​កីឡាករ​ដែល​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ទាំង​អស់​ ព្រោះ​កម្មវិធី​ខាង​លើ​នេះ​គេ​ផ្ដល់​រង្វាន់​ពី​លេខ១​-៤​ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់