• 2019-10-28 02:48:48
  • បាល់ទាត់

នុះ! ក្រុម​ឡើង​មក​ថ្មី​​​ឡើង​ឈរ​កំពូល​តារាង La Liga ​បាត់ លើ Barca និង Real Madrid

  • 2019-10-28 02:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Granada បាន​ហក់​ឡើង​​ទៅ​ឈរ​កំពូល​តារាង La Liga ហើយ បន្ទាប់​ពី​យក​ឈ្នះ Real Betis ១-០ កាល​ពី​យប់​មិញ។

Granada ដែល​ទើប​តែ​ឡើង​មក​លីគ​កំពូល​របស់​អេស្ប៉ាញ​ក្នុង​រដូវ​កាល​ថ្មី​នេះ​នេះ​បាន​ឆក់​ឱកាស​​ពី​លេខ៦ឡើង​ទៅ​លេខ១​មាន​២០​ពិន្ទុ​ បន្ទាប់​ពី​ការ​ប្រកួត El Clasico ត្រូវ​បាន​ផ្អាក។ Granada រក​បាន​តែ​មួយ​គ្រាប់​គត់​ធ្វើ​ដោយ​ពី​កីឡាករ Alvaro Vadillo  បន្ទាប់​ពី​មាន​ការ​បញ្ចូល​ដោយ​មិត្ត​រួម​ក្រុម Carlos Fernandez។

បច្ចុប្បន្ន Granada មាន​​១​ពិន្ទុ​លើ​  Barcelona, Real Sociedad និង Atletico Madrid។ ជើង​ឯក​ឆ្នាំ​មុន​ Barcelona អាច​នឹង​ត្រលប់​ទៅ​កាន់​កំពូល​តារាង​វិញ​នៅ​ថ្ងៃ​អង្គារ​ប្រសិន​បើ​​ពួក​គេ​អាច​យក​ឈ្នះ Real Valladolid៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់