• 2019-10-21 02:05:15
  • បាល់ទាត់

Klopp ​ថា Man Utd ​លេង​តែ​ការពារ តាំង​ពី​លោក​មក​អង់គ្លេស​

  • 2019-10-21 02:05:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម Manchester United ​លេង​ស្មើ​ក្រុម​លេខ​១ Liverpool ​១-១ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ​។

ក្រុម​ម្ចាស់​ផ្ទះ​ដែល​ធ្វើ​មិន​បាន​ល្អ​ពី​មុន​មក ​ក្នុង​ប្រកួត​យប់មិញ បែរ​ជា​លេង​ល្អ​ឡើង​វិញ ​ហើយ​រក​គ្រាប់​បាល់​នាំ​មុខបាន​ទៀត ដោយ Rashford ​នៅ​នាទី​៣៦។ យ៉ាងណាមិញ ​ការ​នាំ​មុខ​នេះ​មិន​ធានា​បាន​រហូត​ដល់​ចប់​ការ​ប្រកួត​ឡើយ ពោល​គឺ​ត្រឹម​នាទី​៨៥​ចុង​ម៉ោង​ទៅ​ហើយ Lallana ​ក៏​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ។ ចប់​ការ​ប្រកួត ពួកគេ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ប៉ុណ្ណោះ។

លោក Klopp ​ក្រោយ​ចប់​ការ​ប្រកួត​បាន​និយាយ​ថា ​តាំង​ពី​លោក​មក​ដឹក​នាំ​ក្រុម​នៅ​អង់គ្លេស ​ក្រុម Man Utd ​បាន​ប្រែ​ទៅ​ជា​លេង​ការពារ​ទៅ​ហើយ។ ពួកគេ​ចាប់​ផ្ដើម​កសាង​ក្រុម​នៅ​តំបន់​ការពារ​ខ្លាំង ស្រប​ពេល Liverpool ​វិញ ​ព្យាយាម​ប្រយុទ្ធ​រហូត។ ១​ពិន្ទុ​នេះ ​មិន​ជា​បញ្ហា​ទេ ​ក្រុម Liverpool ​មិន​បាន​ចាញ់​ឡើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់