• 2019-10-18 05:04:25
  • បាល់ទាត់

Chivas ​បន្ដ​សហការ​ជាមួយ Man Utd ​រដូវ​កាល​ទី​២​

  • 2019-10-18 05:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វី​ដែល​រង់​ចាំ​បាន​ត្រលប់​មក​វិញ​ជាមួយ​នឹង​កម្មវិធី​ពិសេស​ សម្រាប់​ចូលរួម​ការ​អបអរ​ការ​សហការ​នៃ​ភាព​ជា​ដៃគូរ​រវាង ​Chivas ​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​ស្កុតឡែន​ និង​ក្រុម​បាល់​ទាត់​បិសាច​ក្រហម​នា​រដូវកាល​ទី​២ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

គួរ​បញ្ជាក់​ថា ​Manchester United ​បាន​សហការ​ជាមួយ​ Chivas ​តាំង​ពី​ឆ្នាំ​២០១៨​ ជាមួយ​នឹង​កម្មវិ​ធីជា​ច្រើន​ដើម្បី​ផ្តល់​ឳកាស​ឲ្យ​អ្នក​ដែល​ជាអ្នកគាំទ្រ​ផ្ទាល់ទ​ទួល​បាន​នូវ​បទ​ពិសោធន៍​ និង​ភាព​រីករាយ​ជា​ច្រើន​ មិន​ថា​នៅ​តាម​បណ្តា​កម្មវិធី​របស់ ​Chivas ​នៅ​ក្នុង​ Pub ​និង​ក្លឹប​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​បទ​ពិសោធន៍ ​ទៅ​ទស្សនា​ការ​ប្រកួត​ផ្ទាល់​នៅ​ទីក្រុង​ Manchester​ និង​ប្រទេស​សិង្ហបុរី។

សម្រាប់​រដូវកាល​ថ្មី​នេះ ​ក្រុម​ហ៊ុន​ក៏​បាន​រៀប​ចំ​នូវ​កម្មវិធី​កម្សាន្ត​ក៏​ដូច​ជា​ឪកាស​ក្នុង​ការ​ឈ្នះនូវ​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​សម្រាប់​អតិថិជន​ដែល​គាំទ្រ​ស្រា ​Chivas ​នៅ​ក្នុង​ ក្លឹប​កម្សាន្ត​ និង​ Pub ​ដូចជា​ Urban ​ផ្លូវ 310 ​នៅ​ថ្ងៃ​ទី​ 20​ ខែ​តុលា ​ឆ្នាំ2019​ នេះ​ត​ទៅ​ជាមួយ​នឹង​កម្មវិធី​ប្រម៉ូសិន​ពិសេស​សម្រាប់​ស្រា ​Chivas 12 ​ឆ្នាំ​ផង​ដែរ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ទៀត។ សម្រាប់​ពត៌មាន​ស្តីពី ​កម្មវិធី​បន្ទាប់ ​សូម​ចូល​ទៅ​កាន់​គេហទំព័រ​ Facebook ​និង​ Instagram Chivas Cambodia៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់