• 2019-10-15 11:00:22
  • បាល់ទាត់

នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី​ ទាមទារ​ឲ្យ​មេ​សហព័ន្ធ​បាល់ទាត់​ធ្វើ​រឿង​នេះ ក្រោយ​ប្រកួត​ចាញ់​អង់គ្លេស ៦-០

  • 2019-10-15 11:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី Bokyo Borisov បាន​ទាមទារ​ឲ្យ​ប្រធាន​សហព័ន្ធ​បាល់ទាត់​នៃ​ប្រទេស​នេះ ចុះចេញ​ពី​តំណែង​ បន្ទាប់​ពី​មាន​បាតុភាព (រឿង​អវិជ្ជមាន) ផ្សេង​ៗ​ ក្នុង​ប្រកួត​ប៉ះ​នឹង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។

លោកនាយករដ្ឋមន្ត្រី​ប៊ុលហ្គារី

លោក​នាយករដ្ឋមន្ត្រី​បាន​ព្រមាន​ថា រដ្ឋាភិបាល​លោក​នឹង​បញ្ឈប់​ទំនាក់ទំនង​ទាំង​អស់​ជាមួយ​សហព័ន្ធ​បាល់ទាត់ ព្រម​ទាំង​បដិសេធ​រាល់​ការ​ផ្ដល់​ថវិកា​ក្នុង​ការ​ផ្គត់ផ្គង់​ស្ថាប័ន​បាល់ទាត់​នៃ​ប្រទេស​នេះ​ទៀត​ផង​។

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​មន្ត្រីៗ​បាល់ទាត់​របស់​ប៊ុលហ្គារី ចេញ​មុខ​បដិសេធ​នូវ​ការ​ស្រែក​រើសអើង​ពូជសាសន៍​ទៅ​លើ​កីឡាករ​មួយ​ចំនួន​របស់​ក្រុម​អង់គ្លេស។

កាល​ពី​យប់​មិញ​នេះ ក្រុម​អង់គ្លេស​បាន​យក​ឈ្នះ ៦-០ លើ​ក្រុម​ប៊ុលហ្គារី ប៉ុន្តែ​ខាង​ភាគី​ម្ចាស់​ផ្ទះ​ហាក់​ដូច​ជា​មិន​បាន​ធ្វើ​ឲ្យ​បរិយាកាស​ប្រកួត​ប្រកប​ដោយ​រលូន​ឡើយ។ អ្នក​គាំទ្រ​ប៊ុលហ្គារី​បាន​ស្រែក​ធ្វើ​សំឡេង​ស្វា (បែប​រើសអើង​ពូជសាសន៍) ដែល​បណ្ដាល​ឲ្យ​ការ​ប្រកួត​បាន​ផ្អាក​ចំនួន ២លើក។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ UEFA កំពុង​តែ​ប្រមែប្រមូល​ភស្តុតាង​ដើម្បី​ស៊ើបអង្កេត​លើ​រឿង​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់