• 2019-10-15 03:47:46
  • ប្រដាល់

ស៊ន​ រ៉ាគីម​ កូយ​ ឡាយ​ ប៉ះ​គ្នា​ហើយ​នៅ​ជុំ​ទី៣​ ពាន​រង្វាន់​ TV5​ ក្រោយ​ឈ្នះ​ដៃគូ​ដូច​គ្នា​

  • 2019-10-15 03:47:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​ប្អូន​របស់​ ឈិត​ សេរីវណ្ណថង​ គឺ​ ស៊ន​ រ៉ាគីម​ បាន​ឡើង​ទៅ​ជុំ​ទី៣​ ពាន​រង្វាន់​ TV5​ បន្ត​ទៀត​ហើយ​ ក្រោយ​ឈ្នះ​កីឡាករ​ ស៊ឹម​ ប៊ុនឆៃ​ ខណៈ​ជុំ​បន្ទាប់​នេះ​ត្រូវ​ប៉ះ​ កូយ​ ឡាយ។​

ស៊ឹម​ ប៊ុនឆៃ

ស៊ន​ រ៉ាគីម​ នៅ​តែ​ធ្វើ​បាន​ល្អ​ពី​មួយ​វគ្គទៅ​មួយ​វគ្គ តាម​រយៈ​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ និង​ត្រៀម​ខ្លួន​បាន​ល្អ​មុន​ការ​ប្រកួត​នីមួយៗ។​ សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី២​ ពាន​រង្វាន់​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ ជើង​ខ្លាំង​មក​ពី​បន្ទាយមានជ័យ​រូប​នេះ​រឹតតែ​ធ្វើ​បាន​ល្អ​ទៅ​ទៀត​ ដោយ​ប្រើ​ក្បាច់​ទាត់​ជើង​ក្រោម​បាន​ធ្ងន់​ៗ​រហូត​ផ្ដួល​រៀមច្បង​ ស៊ឹម​ ប៊ុនឆៃ​ ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី២។​

កីឡាករ ស៊ន រ៉ាគីម

ចំណែក​កីឡាករ​ កូយ​ ឡាយ​ ដែល​ជា​បេក្ខភាព​ដណ្ដើម​ពាន​រង្វាន់​ TV5​ មួយ​រូប​ដែរ​នោះ​ គឺ​បាន​ឡើង​ទៅ​ស្វ័យ​ប្រវត្តិ​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ដៃគូ​លើស​ទម្ងន់​ ឬ​បញ្ហា​សុខភាព​មិន​អាច​ប្រកួត​បាន​នោះ​ទេ។​ យ៉ាង​ណា​មិញ​ សិស្ស​គុន​មក​ពី​ឆត្រយោង​ខាង​លើ​នេះ​ក៏​ត្រូវ​ប្រកួត​មិត្តភាព​ខ្មែរ​ និង​ខ្មែរ​ ជា​មួយ​កីឡាករ​ លីន វិរៈ​ ផង​ដែរ​កាល​ពី​ថ្ងៃ​សៅរ៍​នោះ។​

កូយ ឡាយ(ក្រហម)

រំលឹក​ដែរ​ថា​ សង្វៀន​ TV5​ កំពុង​តែ​ធ្វើ​ការ​ប្រកួត​ជម្រុះ​រក​កីឡាករ​ឡើង​ទៅ​ជុំ​ទី៣​ ដែល​មាន​គ្នា​៨នាក ​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ទម្ងន់​ ៦០​គីឡូក្រាម។​ សម្រាប់​ថ្ងៃ​សៅរ៍​ ទី១២​ ខែ​តុលា​ ២០១៩​ សប្ដាហ៍​មុន​នេះ​គឺ​ ស៊ន​ រ៉ាគីម​ និង​ កូយ​ ឡាយ​ បាន​ឡើង​ទៅ​ជុំ​ទី៣​បន្ត​ទៀត។​ ការ​ប៉ះ​គ្នា​រវាង​អ្នក​ទាំង​ពីរ​នាក់​នេះ​នៅ​មិន​ទាន់​បាន​បញ្ជាក់ថ្ងៃប្រកួត​នោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់