• 2019-10-08 07:07:39
  • បាល់ទាត់

ទស្សនា​គុណភាព​​ប្រយុទ្ធ​​របស់​​កីឡាករ​អ៊ីរ៉ង់​ដែល​នៅ​​ Zenit មុន​ប៉ះ​កម្ពុជា​២​ថ្ងៃ​ទៀត

  • 2019-10-08 07:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្វះ​តែ​២​ថ្ងៃ​ទៀត​ទេ ពោល​ថ្ងៃ​ទី ១០ ខែ តុលា ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​អ៊ីរ៉ង់​ ក្នុង​ព្រឹត្តិការណ៍​​ជម្រុះ World Cup 2022​ ជុំ​ទី​ពីរ។

ខ្សែ​ប្រយុទ្ធ​របស់​អ៊ីរ៉ង់ Sardar Azmoun ​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លឹប​រុស្សី Zenit Saint Petersburg​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កីឡាករ​គ្រោះថ្នាក់​បំផុត​សម្រាប់​គោព្រៃ​កម្ពុជា។ ថ្មី​ៗ​នេះ​គេ​ទើប​តែ​បន្ត​រក​គ្រាប់​បាល់​ជួយ Zenit ឈ្នះ Benfica 3-1 ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League។

យ៉ាងណាមិញ លោក Felix គ្រូ​បង្វឹក​ក្រុម​កម្ពុជា​រំឭក​ថា អ៊ីរ៉ង់​មិនមែន​កីឡាករ​តែ​ម្នាក់​នេះ​ទេ ពួក​គេ​មាន​កីឡាករ​ល្អ​ច្រើន​ទៀត។ កីឡាករ​អ៊ីរ៉ង់​ដែល​លេង​​នៅ​តំបន់​អឺរ៉ុប​មានSardar Azmoun ​លេង​នៅ Zenit ​ប្រទេស​រុស្ស៊ី ​ Mehdi Taremi ​លេង​នៅ Ave ​ប្រទេស​ព័រទុយហ្គាល់ Mehrdad Mohammadi ​លេង​នៅ Desportivo Aves ព័រទុយហ្គាល់ ​Majid Hosseini ​លេង​នៅ​ Trabzonspor ទួរគី Milad Mohammadi ​លេង​នៅ Gent ​បែលហ្សិក។

វីដេអូ​ខាង​ក្រោម​នឹង​បង្ហាញ​ពី​គុណភាព​​ប្រយុទ្ធ​​របស់ Sardar Azmoun៖ ​​​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់