• 2019-10-05 02:40:25
  • បាល់ទាត់

​មក​ដឹង​ការ​ពិន័យ​នៅ​ Real Madrid ​ចំពោះ​កីឡាករ​មក​ហាត់​យឺត ​និយាយ​ទូរសព្ទ...

  • 2019-10-05 02:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​នេះ ​Dailymail ​បាន​គាស់​កកាយ​ការ​ពិន័យ​នានា​របស់​ក្លឹប Real Madrid ​ចំពោះ​កីឡាករ​មក​ហាត់​យឺត ​កីឡាករ​មិន​ស្ដាប់​គ្រូ​បង្វឹក​និយាយ ​​និង​កីឡាករ​លេង​ទូរសព្ទ​ជា​ដើម។

ដោយ​ក្នុង​នោះ ​បើ​មក​ហាត់​យឺត​៥​នាទី ​ពិន័យ​២៥០​អឺរ៉ូ ​មក​យឺត​១៥​នាទី ​ពិន័យ​៥០០​អឺរ៉ូ ​ហើយ​បើ​មិន​មក​ហាត់​សោះ​នឹង​ពិន័យ​៣០០០​អឺរ៉ូ។ សម្រាប់​កីឡាករ​ប្រើ​ទូរសព្ទ​នៅ​កន្លែង​ហាម​ឃាត់​ដូចជា​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ជា​ដើម​នោះ ​ពិន័យ​២៥០​អឺរ៉ូ។ កីឡាករ​ណា​មិន​គ្រប់​ទម្ងន់​ពិន័យ​២៥០​អឺរ៉ូ ហើយ​បើ​ហាន​តែ​លើស​ទម្ងន់​វិញ​ពិន័យ​១​ពាន់​អឺរ៉ូ។ ប្រសិន​បើ​ទៅ​ដើរ​លេង​កន្លែង​ណា ​ពេល​សម្រាក ​មិន​បាន​ប្រាប់​ក្លឹប Real Madrid ​ឬ​ផ្ដល់​បទ​សម្ភាស​ផ្ដេសផ្ដាស​ក៏​ត្រូវ​ពិន័យ​ដែរ គឺ​ពី​ជាង​៨០០​អឺរ៉ូ ទៅ​១​ពាន់​អឺរ៉ូ។

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់