• 2019-10-04 14:25:05
  • ប្រដាល់

ទៅ​លើក​ទី១​ អេលីត​ ភក្ដី​ យក​ឈ្នះ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ ម៉ាអ៊ែម​

  • 2019-10-04 14:25:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលរួម​ត្រេកអរ​អ្នក​លេង​គុន​ខ្មែរ​ អេលីត​ ភក្ដី​ យក​ឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ មិញ​នេះ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​ WLC។​

ជើង​ខ្លាំង​មក​ពី​ក្លឹប​ឆា្មស​ខាង​លើ​នេះ​ ប្រកួត​បាន​យ៉ាង​ល្អ​ ដោយ​ចេញ​អាវុធ​ច្បាស់​ៗ​ និង​ធ្ងន់​ទៅ​លើ​កីឡាករ​ Shuklaine Min។​ អេលីត​ ភក្ដី​ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ មិន​បណ្ដោយ​ឲ្យ​ដៃគូ​វ៉ៃ​ត្រូវ​ស្រួល​នោះ​ឡើយ​។​ អ្នកលេងគុន​ខ្មែរ​ខាង​លើ​នេះ​ ធ្វើ​បាន​ល្អ​ណាស់​ចូល​ទឹក​ទី១​ភ្លាម​ ឆក់​ទាត់​ផ្កាប់ចាន​ ស្រប​ពេល​កីឡាករ​ មីយ៉ាន់ម៉ា​​ ចេញ​ដៃ​មក​ដែរ​នោះ​ក៏​ត្រូវ​ និង​ជើង​របស់​ ភក្ដី​ តែ​ម្ដង។​ ការ​ទាត់​លើក​ទី១​ មិន​សូវ​ធ្ងន់ប៉ុន្មាន​នោះ​ឡើយ​កីឡាករ​ម្ចាស់​ផ្ទះ​ខាង​លើ​ ប៉ុន្តែ​ក្រោយ​មក​បន្តិច​ក៏​ត្រូវ​ចូល​១​ជើង​ទៀត​ អាជ្ញាកណ្ដាល​រាប់​ដល់​៨​តែ​ម្ដង​ ហើយ​អាច​បន្ត​ការ​ប្រកួត​បាន​ដដែល​រហូត​ចប់​ទឹក​ទី៥។​

រូបភាព CTT

កូន​សិស្ស​លោក​ ស៊ន​ អេលីត​ រូប​នេះ​ព្យាយាម​វ៉ៃ​តាម​បច្ចេកទេស​ដែល​ខ្លួន​បាន​រៀន​ និង​បទ​ពិសោធ​កន្លង​ទៅ​កាល​នៅ​កម្ពុជា។​ អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​ វ៉ៃ​ដក​ៗ​យក​ពិន្ទុ​ពី​មួយ​ទឹក​ទៅ​មួយ​ទឹក​ និង​មិន​ឈរ​ប្ដូរ​ជា​មួយ​កីឡាករ​ម្ចាស់ផ្ទះ​ឡើយ​ រហូត​ចប់​៥ទឹក​ឈ្នះ​ដោយ​ពិន្ទុ។​ រំលឹក​ដែរ​ថា​ អ្នក​លេង​គុន​ខ្មែរ​ អេលីត​ ភក្កី​ យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ Shuklaine Min ​ មុន​នេះ​លើ​សង្វៀន​ប្រដាល់​ WLC៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់