• 2019-10-04 03:45:45
  • ប្រដាល់

កុំ​ភ្លេច​ល្ងាច​នេះ!​ អេលីត​ ភក្ដី​ ប្រកួត​នៅ​មីយ៉ាន់ម៉ា​ ហើយ​ចាប់​ពី​ម៉ោង​៥​តទៅ​

  • 2019-10-04 03:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​គុន​មក​ពី​ក្លឹប​ឆ្មា​ស​ អេលីត​ ភក្ដី​ ល្ងាច​នេះ​ដល់​ពេល​ដែល​ត្រូវ​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡាករ​ម្ចាស់​ផ្ទះ ​មីយ៉ាន់ម៉ា​ ហើយ​ខណៈ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៥​តទៅ។​

រូបភាពរបស់ CTT

ភក្ដី​ បាន​ឲ្យ​ដឹង​ថា​ការ​ Live Video​ ថា​ ចំពោះ​ការ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​ ល្ងាច​នេះ​គឺ​សង្ឃឹម​ ៦០%​ ឡើង​ទៅ​ដឹង​តែ​វ៉ៃ​ហើយ​ មិន​ខ្លាច​អ្វី​ទាំង​អស់​ ទោះ​វ៉ៃ​លើ​ទឹក​ដី​គេ​ក៏​ដោយ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​នឹង​ប្រឹងប្រែង​វ៉ៃ​ឲ្យ​ពី​សមត្ថភាព​ ព្រោះ​ចង់​ឈ្នះ​ដើម្បី​ល្បីឈ្មោះ​មក​កម្ពុជា​វិញ។​

រូបភាពហ្វេសបុកផេក WLC

រំលឹក​ដែរ​ថា​ កីឡាករ​ អេលីត​ ភក្ដី​ ជា​សិស្ស​គុន​មក​ពី​ក្លឹប​ឆ្មា​ស​ កូន​សិស្ស​លោក​ ស៊ន​ អេលីត។​ នេះ​ជា​ការ​ប្រកួត​លើក​ទី១​ហើយ​សម្រាប់​កីឡាករ​ អេលីត​ ភក្ដី​ លើ​សង្វៀន​ WLC(Lethwei World Championship)។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​នឹង​ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ ​មីយ៉ាន់ម៉ា​ Shuklaine Min​ លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី